ឯកឧត្តម ឃួង ស្រេង អញ្ជើញនាំអំណោយមនុស្សធម៌ ជូនសមាជិក សមាជិកាសមាគមមនុស្សចាស់ ដែលមានជីវភាពក្រីក្រចំនួន ១២០នាក់ នៅខណ្ឌដង្កោ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន សមាជិក សមាជិកាសមាគមមនុស្សចាស់ ដែលមានជីវភាពក្រីក្រចំនួន ១២០នាក់ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកា ចំនួន ៥០ ០០០ រៀល ភួយ០១ អាវរងា០១ និងក្រមា០១ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។




