ពិតជាខ្លាំងមែនម្ចាស់សង្វៀនជល់មាន់! អាជ្ញាធរមានសមត្ថកិច្ច បានត្រឹមតែចុះបង្អើលតែប៉ុណ្ណោះ!

TNM(ខេត្ដព្រៃវែង)៖ពលរដ្ឋក្នុងភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង មានការងឿយ
ឆ្ងល់ថា៖ សង្វៀនជល់មាន់ដែលសមត្ថកិច្ច បានធ្វេីការចុះបង្ក្រាបហេីយតែហាក់បីដូចជាបង្អេីលក្រុមអ្នកញៀនល្បែងអញ្ចឹង។តែពេលនេះក្រុមអ្នកញៀនល្បែងទាំងអស់នោះបាននឹងកំពុងបេីកលេងល្បែងសុីសងប្រជល់មាន់យ៉ាងសប្បាយដោយមិនខ្លាចញញេីតនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននោះឡេីយ។

ពលរដ្ឋដាក់ការសង្ស័យថា ទំនងជាអាជ្ញាធរមានសមត្ថកិច្ចបានត្រូវរូវគ្នាទេដឹងបានជាបានបេីកដំណេីរការលេងជារៀងរាល់ថ្ងៃបែបនេះ។

ទីតាំងសង្វៀនជល់មានស្ថិតនៅចំណុចទួលទំនប់ ក្នុងចំការស្វាយ នៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

បើយោងតាមមាត្រា ៤នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ផងដែរ។

ប្រជាពលរដ្ឋសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ ស្ថិតនៅចំណុចទួលទំនប់ ក្នុងចំការស្វាយ នៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។បាននឹងកំពុងបើកលេងរាល់ថ្ងៃ ។

ពលរដ្ឋសូមណូមពរដល់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស្នងការខេត្ដព្រៃវែង មានវិធានការបង្ក្រាបករណីល្បែង​ជល់​មាន់ ដែលមានទីតាំងខាងលេីនេះផងទាន ព្រោះថាចោលួចចោប្លន់.ល.កេីតចេញពីល្បែងសុីសងនេះហេីយ។

ជុំវិញរឿងលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានយើងបានរាយការណ៍នៅថ្ងៃទី០៨ខែកុម្ភ:២០២១ទៅលោកឡុង ប៊ុនធឿន អធិការស្រុកពារាំងលោកបានប្រាប់ឲ្យដឹងថា៖ ចាំអោយប៉ុសិ៍ចុះទៅ៕

អត្ថបទដែលជាប់ទាក់ទង