សម្តេចតេជោ ឱ្យអ្នកដែលពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពជាបន្ទាន់ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2021 145 ភ្នំពេញ ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានណែនាំ ឱ្យអ្នកដែលពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹក នៅតំបន់បឹង ទន្លេសាប បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពជាបន្ទាន់ ។ តាម រយៈសារសំឡេងពិសេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមត្ថកិច្ចទាំងអស់ត្រូវតែចាប់ ខ្លួនចំពោះអ្នកណាដែលបានបំពានច្បាប់ ជាមួយនឹងបទ បញ្ញត្តិទាំងឡាយ ដែលធ្លាប់បានដាក់ចេញនាពេលកន្លង មក ពាក់ព័ន្ធនឹងការរំលោភ កាប់បំផ្លាញដីព្រៃលិចទឹកនៅ ជុំវិញបឹងទន្លេងសាប។ សម្ដេចតេជោបានបញ្ជាឱ្យឯកឧត្តម ឱម យ៉ិនទៀង ដឹក នាំក្រុមការងារចុះស្រាវជ្រាវ តើមន្ដ្រីណាខ្លះ ដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំនូវសំណុំ រឿងបញ្ជូនទៅតុលាការកាត់ ទោសទាំងអស់ រាជរដ្ឋាភិ បាល ពិតជាមានការនឿយ ហត់ និងគ្មានឱកាសដើម្បីអប់រំទៅលើបញ្ហាដែលអ្នកទាំងនេះធ្វើទៀតទេ។ សូមចងចាំឱ្យច្បាស់ថា យើងពុំមានពេលអប់រំទេ ប៉ុន្ដែច្បាប់ទើបអាចដោះស្រាយបាន ត្រូវចាប់បញ្ជូនទៅកាន់តុលាការ ហើយដកហូតដីនោះត្រឡប់ មកវិញ រហូតដល់រឹបអូសនូវសម្បត្តិទាំងឡាយ ដែលពួក គេមានបាន ដែលមានចេញមកពីការល្មើសច្បាប់ នៅក្នុងក្របខណ្ឌ នៃការកាប់ព្រៃលិច ទឹកក្នុងតំបន់ទន្លេសាបនេះ ។ សម្ដេចតេជោ ក៏បានបញ្ជាឱ្យ ក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ ក្រសួង បរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីជៀសវាងរបាយការណ៍ខុសគ្នា។ សម្ដេចតេជោ បានណែនាំដល់អភិបាលខេត្តជុំវិញបឹង ទន្លេសាប ត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធខាងលើនេះ ឱ្យបានត្រឹមត្រូវបំផុត។ សម្ដេច សង្ឃឹមថា ថ្នាក់ខេត្ត ថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធ ត្រូវចាត់ វិធានការឱ្យបានឆាប់បំផុត ហើយត្រូវដកត្រឡប់មកវិញទាំងអស់នូវដីណាដែលបានកាប់បំផ្លាញ ដោយមិនអនុញ្ញាតឱ្យបង្កបង្កើនផលលើដីទាំងនោះទៀតឡើយ ត្រូវយកមករក្សាទុក ហើយដាំដើមឈើឡើងវិញ សម្រាប់ទុកត្រីពង។ សម្ដេចតេជោ បានបន្ដថា ចំពោះអ្នកដែលប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះច្បាប់ឱ្យខាងតែបាន ព្រោះថា នាពេលកន្លងមក បានធ្វើការអប់រំចំពោះពួកគេរួចមកហើយ ចំពោះផលវិបាកទាំងនេះ ហេតុអ្វីនៅមានមន្ដ្រីទាំងនេះទៀត?។ សម្ដេចថា បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពដោយខ្លួនឯង។ សំឡេង « ខ្ញុំក៏សូមប្រាប់ទៅមន្ដ្រីទាំងឡាយ ដែលបានអនុវត្តខុស បើសិនជាចង់បន្ធូរបន្ថយទោស ក៏ត្រូវចេញមកសារភាពជាបន្ទាន់ បើមិនចេញសារភាពជាបន្ទាន់ទេ ខ្ញុំសូមឱ្យចេញទៅអនុវត្តចាត់ វិធានការដោយម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្ដង សម្រាប់ដាក់ទោសតាមច្បាប់ ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លី នៅហ្នឹងកន្លែងទេ ទ្រព្យ សម្បត្តិពួកគេមាន ដែលបានមកអំពីដីធ្លី ដែលពួកគេបំផ្លាញនេះ ត្រូវធ្វើការដកហូត ដូច្នេះហើយ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចេញធ្វើ សកម្មភាព ដើម្បីស្រាវជ្រាវ ដែលមានពាក់ព័ន្ធជាមួយអ្នកណាផ្សេងទៀត »។ សម្ដេចតេជោ បានប្រកាសមិនអត់ឱនបានឡើយ ស្របពេលរាជរដ្ឋាភិបាល កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បែរជាមានមន្ដ្រីមួយចំនួន ធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ ចំពោះច្បាប់ប្រទេសជាតិ។ សម្ដេច ថា «ពួកគេដេកគុក ប្រសើរជាងធ្វើមន្ដ្រី» ហើយកុំនិយាយថា «ធ្វើការងារជូនរដ្ឋ និងគណបក្សយូរហើយ មិនយោគយល់» សម្ដេច ឆ្លើយវិញថា «គ្មានការយោគយល់ណាមួយ ចំពោះអំពើល្មើស ច្បាប់ឡើយ»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋ ដែលបានប៉ះពាល់តំបន់ការពារព្រៃលិចទឹក ក្នុងតំបន់ទន្លេសាប ត្រូវចាកចេញភ្លាមៗ ជៀសវាងការចាប់ខ្លួន ។ ប៉ុន្ដែមន្ដ្រីថ្នាក់ស្រុក ថ្នាក់ខេត្ត មិនរួចខ្លួនឡើយ ត្រូវចេញមកសារភាព ហើយប្រគល់ដីធ្លីជូនរដ្ឋវិញ។ សូមបញ្ជាក់ថា បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕ 145 ចែករំលែក