ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារបក្សចុះជួយឃុំគោកធ្លកលើ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ ការងារគណៈបក្សឃុំ យុវជនឃុំ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ 2021 357 សៀមរាប÷ កាលពីសៅរ៍ ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការ គណបក្សឃុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានកិច្ចប្រជុំស្តាប់របាយការណ៍ ការងារគណៈបក្សឃុំ យុវជនឃុំ ។ ក្នុងមតិសំណេះសំណាលនោះ ឯកឧត្តម ក៏បានលើផែនការរួមឆ្ពោះទៅកាន់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ និង របាយការណ៍សេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត។ ឯកឧត្តមបានបន្តទៀតថា អ្វីៗទាំងអស់ត្រូវតែបម្រើប្រជាជនទោះក្នុងកាលទេសះណាក៏ដោយ ព្រោះពួកគាត់ជាម្ចាស់សន្លឹកឆ្នោតយើងរហូតសព្វថ្ងៃ ហើយក៏សូមថ្លែងនូវអំណរគុណអស់លោក លោកស្រី និងមន្រ្តីមូលដ្ឋានដែលបាន និងសមាជិកទាំងអស់ដែលបានមកក្នុង កម្មវិធីប្រជុំនេះ ដែលបានប្រព្រឹត្តទៅនៅឯទីស្នាក់ការ គណបក្សឃុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ សូមបញ្ជាក់ថា សមាសភាពចូលរួម ចំនួន៦៣នាក់ លើសផែនការ៨នាក់ ។ ក្នុងនោះក៏មានសមាសភាពចូលរួម. រួមមាន ១. ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារបក្សចុះជួយឃុំគោកធ្លកលើ ២. លោក ដោក វណ្ណនេត អនុប្រធាន ៣. ឯកឧត្តម ប៉ុក សាភឿន សមាជិក ៤. ក្រុមការងារយុវជនថ្នាក់ខេត្ត ៥. លោក ព្រហ្ម ប៊ុនឡុង(យុ.ជ)សមាជិក ៦. លោក ឆឹង សុភាព(យុ.ជ) សមាជិក ៧. លោក ប៊ួ ចាន់រឹទ្ធ(យុ.ជ) សមាជិក ៨. លោក…ស/ជិក គ បឃុំ ៩. លោក មេឃុំ. ឃុំគោកធ្លកលើ ១០. អស់លោកលោកស្រីសមាជិកសមាជិកាយុវជនបក្ស ១១. ក្រុមការងារគណបក្សប្រជាជនថ្នាក់កណ្តាលចុះជួយពង្រឹងឃុំគោកធ្លកលើ។ 357 ចែករំលែក