លោក ស្រេង សុខា ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំប ។

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្រេង សុខា ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាល នៃគណៈអភិបាលស្រុកបាណន់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក ស្រេង សុខា ឋានន្តរស័ក្ដិឧត្តមមន្រ្ដី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបាណន់ថ្មី ជំនួសឲ្យលោក ប៉ែន សារិយ៉ូ ដែលទើបចូលនិវត្តន៍កន្លងទៅនេះ ។ បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក ស្រេង សុខា ដែលទើបតែប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបាណន់ថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព ។ លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានសម្តែងនៅការដឹងគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ដែលបានផ្តល់ការទុកចិត្តនិងផ្តល់ភារកិច្ចថ្មីនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង