គ្រឿងញៀនជិត200ដុំ សមត្ថកិច្ចរល្បាត់តាមដងទន្លេប្រទះឃើញជនសង្ស័យដឹកតាមទូក

ខេត្តស្ទឹងត្រែងៈ កម្លាំងនគរបាលការពារព្រំដែនចុះល្បាតជិះទូកតាមដងទន្លេក៏ប្រទះឃើញជនសង្ស័យជិះទូកដឹកជញ្ជូនការ៉ុងដែលមានពណ៍ផ្ទៃមេឃជាច្រើនៅលើទូក ដោយមានការសង្ស័យ ក៏បានធ្វើការហៅត្រួតពិនិត្យមើល តែជនសង្ស័យមិនព្រមឈបក៏បានបើកទូករត់គេចទៅបុកនឹងច្រាំង បន្តការរត់គេចខ្លួនបាត់ស្រមោល បន្សល់តែទូកនឹងការ៉ុងជាច្រើននៅលើទូក ខណៈពេលសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យ ឃើញសុទ្ធតែ គ្រឿងញៀននៅក្នុងការ៉ុងមានចំនួនប្រមាណជិត 200 ដុំ ស្ថិតនៅចំណុចកោះល្ង ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង 7យប់ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2021 ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្រ្កាបបានគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនោះ កម្លាំងនគរបាលការពារព្រំដែន បានចេញល្បាត ជិះទូកតាមដងទន្លេ ខណៈពេលនោះក៏បានប្រទះឃើញជនសង្ស័យបើកទូកដឹកសុទ្ធតែការ៉ុងនៅលើទូក ដោយមានការសង្ស័យ ក៏បានហៅត្រួតពិនិត្យ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង 7យប់ថ្ងៃទី24 វិច្ឆិកាឆ្នាំ2021 ដោយទូក1គ្រឿងនេះបានបើកពីកោះស្តាំ នៅស្រុកមឿងខូង នៃប្រទេសឡាវ បានឆ្លងកាត់មកចូលក្នុងទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ កម្លាំងសមត្ថកិច្ចមុនដំបូងសង្ស័យជារបស់គេចពន្ធ ហើយកម្លាំងនគរបាលក៏បើកទូកដេញតាមដើម្បីឃាត់ឲ្យឈបធ្វើការត្រួតពិនិត្យតែមិនព្រមឈបបានបើករត់ រហូតមកដល់ចំណុចកោះល្ង ជនល្មើសបើកបុកច្រាំងរួច ក៏រត់ឡើងគោក គេចខ្លួនបាត់ស្រមោលតែម្តងទៅ។សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់មកកម្លាំង នគរបាលការពារព្រំដែន បានឆែកមើលនៅក្នុងការ៉ុងនោះ ឃើញថាសុទ្ធសឹងជាថ្នាំ ញៀនទាំងអស់ដែលចំនួន១៧០ដុំ ប្រហែលមានចំនួន១៧០គីឡូក្រាម ដោយនាំយកមកកាន់ទីបញ្ជាការដ្ឋានវរះការពារព្រំដែន និងបន្ទាប់មកបានរាយការណ៍ជូនថ្នាក់ដឹងនាំ ។ បន្ទាប់មកបានធ្វើការដឹកជញ្ជូនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់ដើម្បីបន្តនីតិវិធី៕ (ដោយសហការី tnn ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង