ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុបលើកទី១០ (ASEFERT10)
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ (ASEFERT10) ដែលជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីនិពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានធំៗក្នុងបណ្តាប្រទេសដៃគូ ASEM នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។







