ទឹកលាងចានOra បន្តប្រូម៉ូសិនរហូតដល់ពាក់កណ្ដាលខែធ្នូ
ស្របតាមសំណូមពរនិងដើម្បីបំពេញការកើនឡើងនៃតម្រូវការ ក៏ដូចជាពង្រីកវិសាលភាពឲ្យដល់អតិថិជនកាន់តែច្រើន ទឹកលាងចានOra នឹងបន្តផ្ដល់ជូនប្រូម៉ូសិននិងឱកាសឈ្នះរង្វាន់ នៅតាមទីផ្សារដែលបានកំណត់រហូតដល់ថ្ងៃទី១២ ខែធ្នូខាងមុខនេះ ។
ចាប់តាំងពីការបង្ហាញខ្លួនលើទីផ្សារ ទឹកលាងចាន Ora បានទទួលការពេញចិត្ត ពីសំណាក់អតិថិជនជាច្រើនដោយសារសមត្ថភាពលាងសម្អាត ដែលត្រូវបានផ្សំឡើងពីរូបមន្តពិសេសដែលអាចជម្រះជាតិខ្លាញ់ ស្អាតភ្លឺចែងចាំង ប្រឆាំងនឹងបាក់តេរី និងមានក្លិនក្រអូបប្រហើរ ជាមួយនឹង៣ក្លិនគឺ ក្លិនស្លឹកគ្រៃ ក្លិនក្រូចឆ្មារ ក្លិនតែបៃតង ដែលផ្ដល់នូវលក្ខណៈពិសេសផ្សេងៗគ្នា។ ម៉្យាងទៀត ទឹកលាងចាន Ora ក៏ផ្ដល់នូវ ៤ចំណុះសម្រាប់ជ្រើសរើសតាមតម្រូវការគឺ ចំណុះ ៣៨០ក្រាម ៧៣០ក្រាម ១,៥ គីឡូក្រាម និង ៣,៥ គីឡូក្រាម ជាមួយនឹងការរចនាដបនិងពណ៌ដ៏ស្រស់ស្អាត។
ដូចនេះ សម្រាប់អតិថិជនដែលខកខានឱកាសនៅតាមទីផ្សារនានាកន្លងមក សូមរួសរាន់កុំភ្លេចមករកស្តង់ប្រូម៉ូសិនទឹកលាងចានOra នៅតាមបណ្ដាផ្សារផ្សេងៗនៅក្នុងរាជធានីភ្នំពេញនិងតាមពេលវេលាដែលបានកំណត់បង្ហាញនៅក្នុងរូប។ អ្វីដែលពិសេសនោះ អតិថិជនក៏អាចរកជាវទឹកលាងចាន Ora និងផលិតផលផ្សេងៗរបស់ Ora បានតាមរយៈកម្មវិធី BLOC ដែលដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់អ្នករហ័ស និងមានសុវត្ថិភាពបំផុត។
ល្អប្រើ ចំណេញច្រើន និងមានឱកាសឈ្នះរង្វាន់ សូមកុំឲ្យឱកាសនេះរំលងទៅឲ្យសោះ! សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលOra សូមកុំភ្លេចតាមដានទំព័រហ្វេសប៊ុកផ្លូវការ
Ora Cambodia (www.facebook.com/OraCambodia)



