ករណីលួចនៅស្រុកកៀនស្វាយដឹកនាំបង្ក្រាបដោយលោកវរសេនីយ៍ទោវ៉េងកុសលអធិការរងស្រុកកៀនស្វាយ
នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០២១ *ស្ដីពី ករណីៈ លួច(មុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន) *កើតហេតុៈថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង០៩ នឹង០០នាទី។ *ចំណុចកើតហេតុៈ ភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ *ជនរងគ្រោះម្នាក់ប្រុស ១/ឈ្មោះឈឹម ផល្លា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ *ជនសង្ស័យចំនួន០១នាក់ៈ ឈ្មោះភុន ផាន់ណយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន-ធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក)។ សម្ភារះបាត់បង់រួមមាន៖ ១/ដែកកំណាត់ចំនួន០៦កំណាត់មានទំងន់សរុប១៦គីឡូក្រាម វត្ថុតាងចាប់យករួមមានៈ ១/ដែកកំណាត់ចំនួន០៦កំណាត់មានទំងន់សរុប១៦គីឡូក្រាម (ជារបស់ជនរងគ្រោះ)។ **សភាពរឿងហេតុៈ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុដូចខាងលើជនសង្ស័យបានចូលទៅក្នុងឃ្លាំងរបស់ជនរងគ្រោះធ្វើសកម្មភាពលួចយកដែករបស់ជនរងគ្រោះ។ លុះដល់ថ្ងៃ ខែ ឆ្នាំ ដដែរវេលាម៉ោង១៥និង០០នាទីជនសង្ស័យបានយកដែកដែលលួចបានបំរ៉ុងយកទៅលក់អោយឈ្មោះម៉ៅ គីមហួយ ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរទិញអេតចាយ តែត្រូវជនរងគ្រោះតាមទាន់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកំលាំងប៉ុស្តិ៍បានចុះចំណុចកើតហេតុនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកដែករបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចចំនួន០៣ដងរួចមកហើយ លើកទី១ នៅថ្ងៃមិនចាំ ខែតុលាឆ្នាំ២០២១វេលាម៉ោងប្រហែល០១និង០០នាទីយប់ ខ្លួនរួមហ្នឹងបក្សពួកចំនួន០៣នាក់ទៀត បានធ្វើសកម្មភាពលួចគាស់ផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លួចបានទូរស័ព្ទដៃចំនួន០១គ្រឿង និងអាយផេកចំនួន០១គ្រឿងលើកទី០២ នៅថ្ងៃទី០៧ ខែវិច្ចិកាឆ្នាំ២០២១ វេលាម៉ោងប្រហែល០៨និង០០នាទី បានលួចកាប់ចេកគេមួយស្ទងនៅភូមិពពាកខែ២ លើកទី០៣ នៅថ្ងៃទី០៩ ខែវិច្ចិកាឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី លួចដែករបស់ឈ្មោះឈឹម ផល្លា ភេទប្រុសអាយុ៥៤ឆ្នាំមានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួន។ ក្រោយពីសួរនាំរួចជនសង្ស័យរួមហ្នឹងវត្ថុតាងបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។