ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចុះសួរសុខទុក្ខ កុមារីរងគ្រោះដោយអំពើធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដែលអំពើនេះមិនអាចទទួលយកបាន
ក្នុងនោះផងដែរ ឯកឧត្តម បាននាំយកអំណោយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមឲ្យអាណាព្យាបាលបន្តពង្រឹងការយកចិត្តទុកដាក់មើលថែទាំកូនៗឲ្យបានល្អ និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ៕ អរគុណសន្តិភាព