សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងដល់កម្ពុជា ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញសរុបចំនួន ៣៨លាន៧២៩៩០០ដូស ស្របពេលដែលបណ្តាប្រទេសនានាក៏បានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា មកដល់ពេលនេះ កម្ពុជាមិនទាន់បានទទួលវ៉ាក់សាំងសន្យាសរុបចំនួន ៤៧ លាន ២១៥០០០ដូស ស្របពេលដែលកម្ពុជាយើងបានកំពុងសម្រុកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

