កម្លាំងអន្តរាគមន៍ស្រុកកៀនស្វាយ ដឹកនាំដោយលោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានជួប អ្នកបើកលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលា១៣/៣០ម៉ោង កម្លាំងអន្តរាគមន៍ស្រុកកៀនស្វាយ ដឹកនាំដោយលោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចេញល្បាតតាមភូមិ សាស្ត្រក្នុងស្រុកកៀនស្វាយ ពេលល្បាតមកដល់ចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បានជួប អ្នកបើកលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) និងប្រមូលផ្តុំគ្នាដើម្បីគ្នាលេងកន្ទុយលេខវៀតណាមភ្លាមកម្លាំង ផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ី ស្រីយ៉ា ភេទស្រី បានឆ្លើយសារភាពថាៈខ្លួនបានកត់ឆ្នោតខ្មែរអោយទៅ ឈ្មោះប៊ុន ថន ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឆ្នោត ទីលំនៅពុំស្គាល់ និងបានលួចកត់ឆ្នោត វៀតណាមដាក់ទៅឲ្យឈ្មោះ……វិរះ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយល្មើសនិងការណែនាំរបស់ក្រុមហ៊ុនឆ្នោតខ្មែរប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។