ប្រជាពលរដ្ឋភូមិព្រៃទា៣៥គ្រួសារ នាំគ្នាតវ៉ាក្រោយដឹងថាឈ្មោះ សុខ ប៉ាង ធ្វើប្លង់កម្មសិទ្ធិរំលោភយកដីចំណែកពួកគាត់, អាជ្ញាធរសុំឲ្យបំបែក និងចាត់តំណាង២-៣នាក់មកដាក់ពាក្យបណ្តឹង

(ភ្នំពេញ)៖ ប្រជាពលដ្ឋចំនួន៣៥គ្រួសារ តំណាងឲ្យ១៤៥គ្រួសារ រស់នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានបន្តលើកគ្នាធ្វើការតវ៉ា បន្ទាប់ពីដឹងថាលោកឧត្តមសេនីយ៍ សុខ ប៉ាង ធ្វើប្លង់កម្មសិទ្ធិលើដីទំនាស់ ដែលអូសបន្លាយពេលជិត២០ឆ្នាំទៅហើយនោះ។សូមស្តាប់…….។ ពួកគាត់បានចោទប្រកាន់ថា មេបញ្ជាការ នៃបញ្ជាការដ្ឋានការពារអាកាសវរៈ៩១ ធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដីចំណែកពួកគាត់ទំហំ៤៣,០៧៥ម៉ែត្រការ៉េ ដែលរាជរដ្ឋាភិបាល បានបែងចែកជូនពួកគាត់។សូមស្តាប់………………..។ សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្បាលដីខាងលើដែលមានលេខ២៣២២ របស់ឈ្មោះ សុខ ប៉ាង តំណាងបញ្ជាបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកវរៈ៩១ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងឲ្យអ្នកពាក់ព័ន្ធដីនោះប្ដឹងជំទាស់ ឬតវ៉ាក្នុងរយៈក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយពីបានឃើញការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្បាលដីខាងលើ ទើបនៅវេលាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន៣៥គ្រួសារ តំណាងឲ្យ១៤៥គ្រួសារ បានកាន់រូបថតថ្នាក់ដឹកនាំ និងបានលើកបដារធ្វើការតវ៉ាចំពោះបញ្ហានេះនៅមុខការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សូមស្តាប់………………………..។ ប្រជាពលរដ្ឋបាននិយាយពីប្រវត្តិ នៃទំនាស់នេះថា រឿងរ៉ាវដែលនាំឈានដល់ការទំនាស់គ្នារវាងពួកគាត់ និងយោធាអង្គភាពខាងលើ គឺកាលពីអំឡុងឆ្នាំ១៩៨៧ កងទ័ពការពារដែនអាកាសវរៈ៩១ បានខ្ចីដីរួមសាមគ្គីភូមិព្រៃទា ពីពួកគាត់ទំហំជាង៩ហិកតា ដើម្បីធ្វើជាមូលដ្ឋានកងទ័ពជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយបានសន្យាថា នឹងប្រគល់មកឲ្យពួកគាត់វិញនៅពេលដែលអ្នកភូមិត្រូវការ។ រហូតដល់ឆ្នាំ២០០២ ពួកគាត់បានទាមទារយកដីមកវិញ ដើម្បីចែកកូនចៅក្នុងភូមិ ដែលបែកគ្រួសារដើម្បីរស់នៅ ស្រាប់តែយោធាមិនព្រមប្រគល់ឲ្យវិញឡើយ។ ពលរដ្ឋបានបន្តថា ក្រោយយោធាមិនគោរពពាក្យសន្យាបែបនេះ ទើបពួកគាត់បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៧ ទើបរាជរដ្ឋាភិបាលកាត់ដីទំនាស់នោះជា៣ចំណែក។ *ទី១៖ កាត់ដីទំហំជាង៣ហិចតា និងផ្តល់បណ្ណកម្មសិទ្ធិជូនទៅគ្រួសារកងទ័ពចំនួន១២៤គ្រួសារ *ទី២៖ កាត់ដីទំហំ៤៣,០៧៥ម៉ែត្រការ៉េ ប្រគល់ជូនពួកគាត់៣៥គ្រួសារ តំណាងឲ្យ១៤៥គ្រួសារ *ទី៣៖ ដីដែលនៅសល់ទំហំជាង១០,០៤០ម៉ែត្រការ៉េ រួមជាមួយដី២ហិចតាកន្លះ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ប្រគល់ជូនកងទ័ពខាងលើនោះ។ ប្រជាពលរដ្ឋបានប្រាប់ទៀតថា បន្ទាប់ពីបានចំណារបញ្ចប់រឿងដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលហើយ ក្រសួងការពារជាតិបានបង្កើតក្រុមការងារ សហការជាមួយអាជ្ញាធរ ចុះវាស់វែងបែងចែកដីនោះ ប៉ុន្តែដល់ថ្ងៃកំណត់បែរ ជាក្រុមការងារ ផ្អាកចុះធ្វើការអនុវត្តទៅវិញ ទើបពួកគាត់ពុំដែលទទួលបានដីចំណែករបស់ខ្លួនឡើយ។ ប្រជាពលរដ្ដ្ឋបានបន្តថា ក្រោយមកយោធាចេះតែលួចសាងសង់ផ្ទះ និងកាត់ដីជាឡូត៌ៗលក់បន្តបន្ទាប់ ចំណែកពួកគាត់បានត្រឹមតែធ្វើការតវ៉ាជាបន្តបន្ទាប់ដែរ ស្រាប់តែពេលនេះអាជ្ញាធរក៏បានចេញបណ្ណកម្មសិទ្ធិឲ្យលោក សុខ ប៉ាង កាន់កាប់ដីតំណាងបញ្ជាការដ្ឋានការពារអាសវរៈ៩១ ដែលរំលោភយកដីចំណែកពួកគាត់ថែមទៀត ទើបពួកគាត់តវ៉ាសុំមិនឲ្យអាជ្ញាធរផ្ដល់បណ្ណកម្មសិទ្ធិនេះឲ្យលោកឧត្តមសេនីយ៍ សុខ ប៉ាង ឡើយ ហើយសុំរកដំណោះស្រាយពីរាជរដ្ឋាភិបាល។ នៅព្រឹកមិញ លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យអង្គភាព TNM ដឹងថា ទ្រព្យសម្បត្តិរដ្ឋ ថ្នាក់ខណ្ឌមិនមានសិទ្ធិដោះស្រាយនោះទេ គឺជាត្រឹមតែអនុវត្តនិតិវិធីប៉ុណ្ណោះ ហើយ ការចុះបញ្ជីដីត្រូវតែមានការបិទប្រកាសជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដើម្បីឲ្យប្រជាពលរដ្ឋជំទាស់ធ្វើការតវ៉ា ប៉ុន្តែប្រជាពលរដ្ឋពុំចាំបាច់មកគ្នាមានច្រើននោះទេ គឺមានម្នាក់ ឬ២នាក់ ក៏ខាងអាជ្ញាធរបង្អាក់នីតិវិធីចុះបញ្ជីនេះបានដែរ។ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ ដឹងរឿងនេះដែរ តែគាត់មិនអាចនិយាយបាន ក៏រុញបន្តទៅអភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ព្រាប ម៉ាណែល ហើយក៏បានអញ្ជើញចុះទៅជួបជាមួយបងប្អូនប្រជាពលរដ្ឋខាងលើនេះដែរ ហើយលោកបានជម្រាបជូនពួកគាត់ថា ពុំចាំចាប់ធ្វើការតវ៉ាគ្នាច្រើននោះទេ ព្រោះល្មើសវិធានការសុខាភិបាលក្នុងពេលកំពុងមានការឆ្លងជំងឺកូវីដ។ លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋចាត់តំណាង ២ ឬ៣នាក់ ដាក់ពាក្យប្ដឹងចូលអាជ្ញាធរនោះ អាជ្ញាធរបានបង្អាក់នីតិវិធីចុះបញ្ជីក្បាលដីនេះហើយ។
ទូរទស្សន៍អនឡាញTNM បានព្យាយាមសុំការបំភ្លឺពីលោក សុខ ប៉ាង ដែរ តែគាត់មិនមានការឆ្លើយតបនៅឡើយទេដោយទូរស័ព្ទទៅមិនលើក ព័ត៌មានលម្អិតមិនទាន់ប្រមូលសរុបយន្តការរបស់ថ្នាក់ដឹកនាំនិងចុះពិនិត្យនិងដោះស្រាយ ហើយភ្ញាក់ងាររបស់ TNM រងចាំការបំភ្លឺជាមួយអ្នកដែលពាក់ព័ន្ធគ្រប់ពេលវេលារាល់ម៉ោងធ្វើការ ហើយទូរទស្សន៍អនឡាញTNM និងខិតខំផ្សព្វផ្សាយដើម្បីអោយ សម្តេចបានជ្រាបចំពោះព័ត៌មានតាមការសំណូមពររបស់ប្រជាពលរដ្ឋ៕

   
អត្ថបទដែលជាប់ទាក់ទង