រដ្ឋបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១តុលា ក្រោមប្រធានបទ “ចូលរួមគាំទ្រថែទាំសុខុមាលភាព មនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្ស គ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។





