ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 26 ខែ តុលា ឆ្នាំ 2021 86 ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោម ឱវាទក្រសួង និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប។ 86 ចែករំលែក