ថវិកា ៣៦៨០០ដុល្លារ បុគ្គល ពិសិដ្ឋ វង្សចំរើន ប្រមូលលុយ រត់បាត់ស្រមោល តែត្រូវបានម្ចាស់ ក្រុមហ៊ុនព្រមានខ្លាំងៗ បើមិនចូលខ្លួនមកដោះស្រាយនោះទេ !

ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី ប្រិយមិត្ត ជិតឆ្ងាយ សូមជម្រាបជូនដំណឹងនេះថាបុគ្គល ពិសិដ្ឋ វង្សចំរើន បានបម្រើការងារក្រុមហ៊ុនល្បីមួយ ចាប់តាំងពី០១ ខែមិនា ឆ្នាំ២០២១ ក្នុងតួរនាទីជាអនុប្រធានផ្នែកបោះដុំនូវផលិតផលរបស់ក្រុមហ៊ុន ទៅលក់បន្ត ដំបូងឡើយបុគ្គល វង្សចំរើន នេះជាបុគ្កលិកល្អណាស់សម្រាប់ប៉ុន្មានខែ ដើម្បីអោយក្រុមហ៊ុនទុកចិត្ត តែមួយរយៈចុងក្រោយនេះ ក៏បានប្រមូលថវិកាពីអថិតិជន ចំនួន៣៦៨០០ដុល្លារ ដែលមិនព្រមយកមកទូទាត់ជាមួយក្រុមហ៊ុនសោះ។ រីឯ ក្រុមហ៊ុន ក៏សូមប្រកាសជាសាធារណៈថាក្រុមហ៊ុនឈប់ទទួលស្គាល់បុគ្គល ពិសិដ្ឋ វង្សចំរើន ជាបុគ្គលិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយក៏ជាដំណឹងល្អផងដែរសម្រាប់ អស់លោក លោកស្រី អតិថិជនទាំងអស់ជ្រាបថា បើបងប្អូនណាបានឃើញបុគ្គល ពិសិដ្ឋ វង្សចំរើន ដូចភិនភាគក្នុងរូបនេះស្រាប់ សូមទំនាក់ទំនងមកលេខ ០៨១ ៣០ ៦៦៦៦ ក្រុមហ៊ុននិងមានរង្វាន់លើកទឹកចិត្តផងដែរ។ សូមបញ្ជាក់ផងដែរថា បុគ្គល ពិសិដ្ឋ វង្សចំរើន កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៨៩ ដែលមានអាសយដ្ឋាន ផ្ទះលេខ៩ បេ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
 


 

     

អត្ថបទដែលជាប់ទាក់ទង