អាជ្ញាធរស្រុកបាទី ខេត្តតាកែវ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកបាទី!!!
ស្រុកបាទី៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ អស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ លោកវរៈសេនីយ៍ឯកឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី អញ្ជើញចូលរួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំផ្ទាល់ដោយ លោក ភួន ឈីម អភិបាល នៃគណ:អភិបាលស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងបានកាយបង្ហូរមុខទឹក មិនឲ្យលិចផ្ទះ ស្រែចំការ ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តស្រុកបាទី ក្នុងនោះទឹកបានជន់លិច កំណាត់ផ្លូវជាតិលេខ ២ ចំនួន ២ កន្លែង
១-ភូមិចក និងភូមិពូនភ្នំ ក្នុងឃុំត្រពាំងសាប ត្រង់គីឡូម៉ែត្រ
៤១-៤២ ទឹកហូកាត់ផ្លូវប្រវែងៈ១០០ ម៉ែត្រ។
២-ភូមិបចាម ក្នុងឃុំចំបក់ ត្រង់គីឡូម៉ែត្រ ៤៥ ទឹកហូកាត់ផ្លូវ ប្រវែងៈ៥០ ម៉ែត្រ អាចធ្វើចរាចរណ៍បានធម្មតា៕








