រន្ទះបាញ់សត្វគោ១១ក្បាល បណ្ដាលឲ្យងាប់ភ្លាមៗនៅខេត្តបាត់ដំបង
ភ្នំពេញ៖ រន្ទះបាញ់សត្វគោចំនួន១១ក្បាលបណ្ដាលឲ្យងាប់ភ្លាមៗខណ:មេឃកំពុងធ្លាក់ភ្លៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច វាលបង្គោលអង់តែនទូរស័ព្ទ ដូនប្រេ ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពបីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលនោះ គឺមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្រាប់តែគេបានឮសម្លេងរន្ទះ ស្ទើរបែកក្រដាសត្រចៀក ព្រមទាំងមានក្លិនឈ្លៀមផងដែរ ស្រាប់តែឃើញសត្វគោដែលពួកគាត់ចិញ្ចឹម នៅក្នុងក្រោលបានដួលដេករដូករណែល ទើបបង្កទៅជាការភ្ញាក់ផ្អើលតែម្តង។
សរុបសត្វគោ ដែលងាប់មានចំនួន១១ក្បាលនោះ ជារបស់ឈ្មោះ ម៉ៅ រឿត ងាប់ចំនួន៤ក្បាល(ញី៣ក្បាល)។ ម៉ៅ រ័ត្ន ងាប់ចំនួន២ក្បាល(ញី១ក្បាល)។ ម៉ៅណាងាប់ចំនួន២ក្បាល (ញីទាំង២ក្បាល)។ ម៉ៅ រុន ងាប់ចំនួន១ក្បាល (ញី)។ និង ម៉ៅ រ:ងាប់ចំនួន២ក្បាល (ញីទាំង២ក្បាល)៕