ក្រុមការងារគណនេយ្យភាពសង្គមខេត្តកំពង់ឆ្នាំង បូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត
លោក ស៊្រន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តផែនការគណនេយ្យភាពសង្គម ដោយមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ការិយាល័យអប់រំក្រុង ស្រុក និងតំណាងអង្គការដៃគូរ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្ត។




