ចាប់បុរស៥ នាក់ពាក់ព័ន្ធកាន់កាប់ហ៊ុំព័តឈូសឆាយដីព្រៃរបស់រដ្ឋ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានចាប់ខ្លួនបុរស៥ នាក់ពាក់ព័ន្ធនឹងករណីកាប់ឆ្កាកាន់បាប់ហុំព័តឈូសឆាយដីព្រៃរបស់រដ្ឋនៅស្រុកព្រៃនប់។ យោងតាមដីការបស់សាលាដំបូងខេត្តព្រះសីហនុ ជនត្រូវចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ បទសមាគមនៃជនទុច្ចរឹត មាត់បន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសារធារណ:ក្លែង បទផ្តល់សេចក្តីប្រកាសក្លែងដោយភូតកុហក និងកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ សមត្ថកិច្ចបានចាប់ខ្លួនពួកគេទាំង៥នាក់និងបានបញ្ជូនខ្លួនទៅដាក់ពន្ធនាគារនៅថ្ងៃទី ៧ខែតុលាឆ្នាំ ២០២១។
បុរសទាំង ៥ នាក់នោះមានខ្លះជាអ្នករស់នៅរាជធានីភ្នំពេញនិងខ្លះរស់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ។ចំណោមនោះក៏មានអតីតអភិបាលរងស្រុកព្រៃនប់ម្នាក់ផងដែរ។ជនដែលត្រូវ បានចាប់ខ្លួនទាំង ៥ នាក់នោះរួមមាន
១,ឈ្មោះ ណុប ភាន ភេទប្រុសអាយុ៦៧ឆ្នាំជនជាតិខ្មែ មានទីកន្លែងកំណើតនៅភូមិ ព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតជាអភិបាលរងស្រុកព្រៃនប់)
២,ឈ្មោះ រស់ ប៊ីថុល ភេទប្រុសអាយុ ៣៩ ឆ្នាំ ជនជាតិខ្មែ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដី
៣_ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដី
៤_ឈ្មោះ ឡាក់ គាន ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត មុខរបរ អតីតមេឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង៥ ឈ្មោះ វ៉េ វ៉េត ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែ មានទីកន្លែងកំណើតនៅខេត្តសៀមរាម មុខរបររកស៊ីដី ពួកគេទាំង៥ នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុ។
សូមបញ្ចាក់ថាបញ្ហាកាប់រានដីព្រៃនៅតំបន់ខេត្តព្រះសីហនុ ជាពិសេសនៅស្រុកព្រៃនប់ បានកើតមានយ៉ាងគគ្រឹកគគ្រេង។ អាចនិយាយបានថានេះជាវិធានការមួយរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការកាប់ស្តាដីព្រៃរបស់រដ្ឋដើម្បីរក្សាធនធានធម្មជាតិ។ គេកំពុងរង់ចាំមើលថាតើពួកគេទាំង ៥ នាក់អាចនឹងត្រូវដោះលែងវិញ ឬក៏ជាប់គុកបន្តទៀត ហើយប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមានសមត្តិកិច្ច និងមន្ត្រីជំនាញបន្តស្វែងរកអ្នកពាក់ព័ន្ធនៅពីក្រោយខ្នង ព្រមទាំងជនល្មើស ដែលកើនប្រជាពលរដ្ឋអនាធិបតេយ្យទៅកាប់ឆ្ការឈូសឆាយកាន់កាប់រំលោភយកដីរដ្ឋដោយខុសច្បាប់កន្លងមកយកមកទទួលទោសតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ថែរក្សាការពារធនធានសម្បត្តិរដ្ឋឱ្យនៅគង់វង្ស ដើម្បីធ្វើការអភិវឌ្ឍ ឬក៏សម្បទានក្រុមហ៊ុនវិនិយោគ ជាប្រយោជន៍រួម កសាងអភិវឌ្ឍន៍ខេត្ត និងមានថវិកាចូលរដ្ឋ ធ្វើឲ្យមានការរីកចំរើនក្នុងសង្គមជាតិ ៕






