លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យ មើល ការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរ

លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា  រួមដំណើរ ដោយ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ បានចុះត្រួត ពិនិត្យ តាមការដ្ឋានប្រាសាទបុរាណមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ។

ការងារនេះធ្វើឡើង ដើម្បី ពិភាក្សាឈ្វេងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធដែលកំពុងប្រឈមនឹងគ្រោះ ថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំរបស់ ប្រាសាទ។

ទន្ទឹមនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណភាពតំបន់ជុំវិញរចនា សម្ព័ន្ធ ប្រា សាទ ឱ្យមានលក្ខណ:ល្អប្រសើឡើងវិញដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃ សភាព ដើម និងបូរណភាពរបស់អង្គរ។

បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កិច្ចការនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដោយត្រូវចុះទៅពិនិត្យមើលការងារ មួយចំនួននៅ ប្រាសាទបន្ទាយស្រី  ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី  និងប្រាសាទមេបុណ្យខាងលិច។ល៕

អត្ថបទដែលជាប់ទាក់ទង