កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគីរីឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ជាប់សង្ស័យបទល្មើសគ្រឿងញៀននិងប្រើអាវុធខុសច្បាប់..!
មណ្ឌលគិរី៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០៦និង០០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានបុរសម្នាក់មានកាន់អាវុធមួយដើមនៅត្រង់ចំណុចផ្លូវលំក្រោយ លី លី សាន់រ៉ាយរីស៊ត ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចក៏បានសួរនាំបុរសដែលជាជនសង្ស័យហើយក៏បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យនោះតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សោម រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុង
សែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលពិនិត្យ ទឹកម៉ូត្រវិជ្ជមាន។
កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ និងចាប់យកសម្ភារៈ និងវត្ថុតាងរួមមាន៖សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់, អាវុធកែច្នៃបាញ់គ្រាប់កង់០១ដើម, ទូរស័ព្ទ ០១គ្រឿង, ម៉ូតូ០១គ្រឿង
៥.ឧបករណ៍ និងសម្ភារៈកែច្នៃសម្រាប់ជក់មួយចំនួន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់មកទៀតកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានកាចូលរួមពីចៅសង្កាត់មនោរម្យ បានចុះធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យខាងលើស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុង
សែនមនោរម្យ។ ដោយបានធ្វើកាឆែកឆេររកឃើញ និងចាប់យកសម្ភារៈ វត្ថុតាងមួយចំនួនទៀតរួមមាន៖ សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់តូច,អាវុធកែច្នៃបាញ់គ្រាប់កង់ ០១ដើម, ឧបករណ៍ និងសម្ភារៈកែច្នៃសម្រាប់ជក់មួយចំនួន។
ប្រភពដដែលបានបញ្ជាក់ទៀតថាក្រោយមកទៀតកម្លាំងសមត្ថកិច្ចក៏បានធ្វើតេស្តទឹកម៉ូត្រ និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ ក្នុងនោះស្ត្រីចំនួន០១នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
ទី១.ឈ្មោះ ស្រីណាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន។
ទី២.ឈ្មោះ ញូញ ម៉ាប់ ហៅចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន។រួមនឹងវត្ថុតាងរួមមាន៖ម៉ូតូ ០១គ្រឿង,ទូរស័ព្ទ ០២គ្រឿង,ឧបករណ៍ និងសម្ភារៈជក់មួយចំនួន។
ជនសង្ស័យទាំងអស់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានយកទៅពិនិត្សសំណាករកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់គ្នា។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕