តើជនជាប់ចោទ អេង អូន ដែលតុលាការ បញ្ជាអោយចាប់ខ្លួន បន្តពួនសំងំក្នុងបន្ទាយមូលដ្ឋានទ័ពអាកាស ភ្នំពេញ អស់មួយជីវិត រឺ យ៉ាងណា ?

រាជធានីភ្នំពេញ : អស់រយៈពេលជាងកន្លះខែមកហើយ បើគិតមកដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២១ នេះខណ: លោក អេង អូន ជា ទាហានមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ត្រូវតុលាការភ្នំពេញបង្គាប់អោយចាប់ខ្លួន ហើយដែលសង្ស័យថាបានមកពួនសំងំ នៅក្នុងបន្ទាយមូលដ្ឋានទ័ពអាកាស ភ្នំពេញ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ មិនព្រមចេញទៅណា ។ ប្រភពបានបង្ហើបថា លោកទាហានរូបនេះ មិនហ៊ានចេញមក តតាំងផ្លូវច្បាប់នោះទេ ដោយសំអាងប្រាប់មេថា ខ្លួនជាអ្នករងគ្រោះ ជាមនុស្សល្អ ។ ទោះជាយ៉ាងប្រភពនោះបានបញ្ជាក់ថា ការសម្របសម្រួល រឺ ការចចារ លុះណាជនត្រូវចោទ អេង អូន ព្រមបង្ហាញខ្លួននៅតុលាការ ។ ដូច្នេះប្រសិនជនត្រូវចោទ ជាមនុស្សល្អ មិនពាក់ព័ន្ធនឹងបទល្មើស គួរចេញមកដោះស្រាយ ជាមូយដើមបណ្តឹង ។ ប្រភពដើមបណ្តឹងក៏មានបំណងសម្របសម្រួល ដើម្បីអោយជនត្រូវចោទបានត្រលប់ទៅផ្ទះ ធ្វើបុណ្យ ធ្វើទាន ក្នុងរដូវភ្ជុំបិណ្ឌនេះផងដែរ ។ ពាក់ព័ន្ធការពួនសំងំនៅបន្ទាយនេះនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ អង្គភាព សារព័ត៌មានយើងបានទាក់ទងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹង សំណាង មេបញ្ជាការដ្ឋានទ័ពអាកាស លេខទូរសព្ទទាក់ទងមិនចូល ។ យើងខ្ញុំនឹងព្យាយាមតេ បញ្ជាក់បន្ថែមនៅពេលខាងមុខ ។ គួរម្លឹកថា លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មានមុខងារជាជំនួយការផ្នែកប្រតិបត្តិការនៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ត្រូវតុលាការភ្នំពេញចេញដីការបង្គាប់អោយនាំខ្លួនជាថ្មី ។ យោងតាមលេខ ៨៥៤ សដចន ចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ យល់ឃើញថា មានតម្រុយបានថា ជនត្រូវចោទឈ្មោះ អេង អូន បានប្រព្រឹត្ត គំរាមគំហែងថានឹងសម្លាប់ ពីបទ ឆបោក និង ពីបទ រំលោភលើទំនុកចិត្ត តាមបញ្ញត្តិមាត្រា២៣៣ មាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និង មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅខេត្តកំពត ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ តែជនត្រូវចោទមិនព្រមចូលមកបង្ហាញខ្លួនតាមបញ្ជានៃដីកាបង្គាប់អោយចូលខ្លួន ហេតុនេះគម្បីសម្រេចនាំខ្លួនជនត្រូវចោទឈ្មោះ អេង អូន ដើម្បីបំពេញកិច្ចស៊ើបសួរតាមនិតិវិធី។ ហេតុដូច្នេះសម្រេច ។១-អោយនាំខ្លួនឈ្មោះ អេង អូន ភេទប្រុស អាយុ៤២ឆ្នាំ ដែលមានអត្តសញ្ញាណខាងលើ ។២-បង្គាប់មកកងកម្លាំងសាធារណៈ អោយចាប់ និង នាំខ្លួនឈ្មោះខាងលើមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ អោយបានមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង