ស្ថានទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ា សម្របសម្រួល និងជូនដំណើរពលរដ្ឋខ្មែរចំនួន ៦៦ អង្គ/នាក់ ចាកចេញពីទីក្រុងយ៉ាងហ្គូន តាមជើងហោះហើរ 8M 401 មកកាន់កម្ពុជា
ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ាកំពុងសម្របសម្រួល និងជូនដំណើរពលរដ្ឋខ្មែរចំនួន ៦៦ នាក់ ក្នុងនោះមានព្រះសង្ឃ ១៤ អង្គ និងដូនជី ១ រូប ដែលនឹងត្រូវចាកចេញពីទីក្រុងយ៉ាងហ្គូន តាមជើងហោះហើរ 8M 401 នៅវេលាម៉ោង ១០:០០ នាទីព្រឹក ហើយនឹងទៅដល់កម្ពុជានៅម៉ោង ១២:៣០ នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ (រយៈពេលធ្វើដំណើរ ២ ម៉ោង)។
ស្ថានទូតក៏បានជួយស្នើសុំខាងយន្តហោះជួយលើកលែងអីវ៉ាន់ជាង ៣០០ គីឡូ របស់ព្រះសង្ឃ ដើម្បីនាំយកសៀវភៅធម៌មួួនចំនួនត្រឡប់ទៅផ្សព្វផ្សាយនៅប្រទេសខ្មែរ ផងដែរ។
នេះជាជើងហោះហើរលើកទី៧ ដែលសហការរៀបចំដោយកម្ពុជា និងមីយ៉ាន់ម៉ា គិតចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។



