ប្រជាពលរដ្ឋ៣០០គ្រួសារកើតទុកមិនសុខចិត្ត ឈានដល់ផ្ទុះការតវ៉ា ជាមួយ នឹងមន្ត្រីសុរិយាដីសុ្រកស្អាង នៅចំណុចបឹងត្នោត១ ឃុំប្រាសាទ ស្រុកស្អាង

ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនប្រមាណ ៣០០ គ្រួសារ រស់នៅភូមិលេខ២ ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាជិះទូក តវ៉ា ជាមួយនិងមន្រ្តីសុរិយោដីស្រុកស្អាងនៅចំនុចបឹងត្នោតមួយដើម ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកស្អាង ដោយពួកគាត់បានសំអាងថា មេឃុំប្រាសាទ ស្មៀនឃុំ អភិបាលរងស្រុកស្អាង លោក ម៉ៅដារ៉ា ដែលជាមនុស្សជំនិតរបស់លោកអភិបាលស្រុកស្អាង បានផ្សំគំនិតគ្នាជាប្រព័ន្ធលួចលក់ដីរបស់ពួកគាត់ឲ្យទៅឈ្មួញ ហើយបានរៀបចំផែនការ បាញ់ប្លង់ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិឲ្យទៅឈ្មួញ ហើយពួកគាត់បានអះអាងបន្ថែមទៀតថាក្រុមអាជ្ញាធរទាំងនេះ ដែលមានលោកម៉ៅ ដារ៉ា ជាមេក្លោង ដោយមានអភិបាលស្រុកស្អាងនៅពីក្រោយ តែងតែរៀបគម្រោងបែបនេះដើម្បលួចដីប្រជាជនលក់ឲ្យឈ្មួញច្រើនលើកច្រើនសារមកហើយកន្លងទៅ។ នៅព្រឹកមិញនេះ ដោយមានការតវ៉ា ខ្លាំងពីប្រជាជនទើប ខាងមន្រ្តីដែលដឹកនាំដោយលោក ម៉ៅ ដារ៉ា អភិបាលរងស្រុកស្អាង ទទួលផែនវិវាទដីធ្លី និង មន្រ្តីសុរិយោដី បានវិលត្រលប់មកលើគោកវិញ ពោលគឺ គម្រោងវាស់វែង ត្រូវបានបរាជ័យ ។ ពេលមកដល់លើគោក ក្រុមការងារយើងបានព្យាយាមជួបអភិបាលរងស្រុក ដែលបានដឹកនាំការងារនោះ ក្នុងបំណងសំភាសអោយដឹងរឿង តែត្រូវលោកបដិសេធ ។ យោងតាមប្រភពប្រជាជន បានប្រាប់ក្រុមការងារយើងថា ពួកគាត់មិនដែលបានលក់ដីទៅអោយបុគ្គលឈ្មោះ លី ហាក់ នេះទេ តែហេតុអ្វីបានជាសុរិយោដី និងមន្ត្រីពាក់ព័ន្ធនាំគ្នាមកធ្វើការវាស់វែង បាញ់ប្លង់ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធឲ្យជននេះទៅវិញ ។ ប្រភពនោះបានបន្តថា រឿងរ៉ាវស្មុគស្មាញទាំងនេះ កើតចេញពី លោកមេឃុំប្រាសាទ និងស្មៀន ដោយមានការផ្សំគំនិតពីអភិបាលរងស្រុកស្អាង ដែលជាច្រើនលើកច្រើនសារ ក្រុមនេះតែងតែលួចលក់ដីរបស់ប្រជាជន ហើយថែមទាំងធ្វើឲ្យមានមានការទិញលក់ជាន់គ្នាជាច្រើនករណីថែមទៀតផង។ ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាជនថា លោកមេឃុំប្រាសាទ និងស្មៀនឃុំ បង្កអោយមានបញ្ហាស្មុគស្មាញនោះ ក្រុមការងារយើងនៅព្រឹកថ្ងៃដដែលបាន ទៅជួបលោកមេឃុំ ដើម្បីសំភាសលើការនេះ តែត្រូវបដិសេធ ៕

អត្ថបទដែលជាប់ទាក់ទង