ពេលនេះ លោក សែម បូរ៉ា បានធ្វើលិខិតស្នើសុំ ទៅឯឧ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីរកភាពយុត្តិធម៌ អោយលោក ឈាង ផល្លា ព្រោះព្រះរាជអាជ្ញាចេញដីការកោះ ដោយសារ បុគ្គល ហេង ប៊ុនលី លួចប្តឹង អ្នកសារព័ត៌មាន ធីអិនអឹម ចង់ឱ្យជាប់គុគ បើយោងតាមប្រភពច្បាស់ការនេះមួយ…………………

កាលពីថ្ងៃទី២០ ខែកញ្ញា ព្រឹកម៉ិញនេះ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍ធីអិនអឹម បានធ្វើរបាយការណ៍និងលិខិតគោរពចូលមក ឯឧ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ពិបាករក មានតែមួយចេះការពារនិងយកចិត្តទុកដាក់កូនចៅ ទោះក្នុងតម្លៃណាក៏ដោយ ឱ្យតែយើងធ្វើតាមវិជ្ជាជីវៈ។ បើយោងតាមព័ត៌មានលោក ឈាង ផល្លា ផ្សាយ អំពីបញ្ហាគាស់កាយយកថ្មភ្នំ ធ្វើឱ្យរងការផលប៉ះពាល់តាមការដឹកជញ្ជូនដីហុយ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិនិងប៉ះពាល់ដល់ការអភិរក្សព្រៃសហគមន៍ថ្មភ្នំ ល្អាងសត្វប្រចៀវ ក៏ដូចជាសហគមន៍ការពារ។ រីឯ លោក សែម បូរ៉ា បានប្រាប់ថា ចំពោះករណីប្តឹងផ្តល់របស់ ឈ្មោះ ហេង ប៊ុនលី នេះពិតជាហួសហេតុពេកហើយ គាត់មិនយល់ពីរបបសារព័ត៌មានផង បែរជាគាត់សម្រេចចិត្តប្តឹងចូលដល់តុលាការ តែនេះជាសិទ្ធិរបស់បុគ្គលនៃការសម្រេចចិត្តរបស់គាត់ អ្នកណាប្រព្រឹត្តអ្នកនោះទទួល តើ ឈ្មោះ ហេង ប៊ុនលី ជានរណា បានជាហ៊ាន ប្តឹងអ្នកសារព័ត៌មានបែបនេះ បើយោងតាមពាក្យតាមដីកាកោះ ថា ឈ្មោះ ហេង ប៊ុនលីនេះ ជាបក្ខពួករបស់មន្រ្តីមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង។ ជុំវិញករណីនេះ អង្គភាពធីអិនអឹម អាចសុំការបំភ្លឺពីឯឧ រដ្ឋមន្រ្តី ក្រសួងសារធារណការនិងដឹកជញ្ជូនបានទេ ព្រោះមានលេខហើយទាក់ទងមិនចូល។ យុត្តិធម៌ត្រូវតែមាន ចំពោះអ្នកសារព័ត៌មាន ជាចុងក្រោយ លោក សែម បូរ់ា ដែលជាចាងហ្វាងការផ្សាយ ទូរទស្សន៍អនឡាញ ធីអិនអឹម សង្ឃឹមយ៉ាងមុតមាំ ចំពោះប្រព័ន្ធតុលាការ និងថ្នាក់ដឹកនាំក្រសួងសាមី ដែលមាន ឯឧ បណ្ឌិត ខៀវ កាញារីទ្ធ ជារដ្ឋមន្តី្រ និងជាប្រធានគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន៕
អត្ថបទដែលជាប់ទាក់ទង