សូមអបអរសាទរ ខេត្តពោធិ៍សាត់ ! ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) នឹងរៀបចំរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ
253
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ឯ.ឧ សូមស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយនឹងការតម្លើងរោងចក្រនេះ និងសូមទទួលយក ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឱ្យមាតុ ប្រទេសរបស់យើង មានអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់ ជាពិសេស ខេត្តពោធិ៍សាត់ត្រូវបានទទួល នូវមរតកអមតៈជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ជាក្រុមហ៊ុនអន្តរជាតិល្បីល្បាញលើសកលលោក ។ ឯ.ឧ បន្តទៀតថា មានក្តីសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយឡែក នៅក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ។ រីឯ លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អឹម អេ ខេមបូឌា បានប្រាប់អង្គភាពសារព័ត៌មាន TNM កាលពីព្រឹកម៉ិញនេះថា នេះជាការចាប់ផ្តើមនៃឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជានិងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសេដ្ឋកិច្ចជាតិ រួមមានចំណុះសំខាន់៣គឺ ទី០១ ជួយដល់ប្រជាពលរដ្ឋកម្ពុជា យុវជនយុវនារី ប្រមាណជា៥០០នាក់ដំបូង ទី០២ ក្នុងគោលបំណងនាំយកនូវបច្ចេកវិទ្យា ដែលគេហៅកាត់ថា តិចណូឡូជី ត្រេនស្វើ និងចំណុះទី០៣ គឺ ប្រមូលគ្រឿងបង្គំនូវអ្វីៗក្នុងស្រុកដែលអាចធ្វើទៅបាន ដែលគេហៅកាត់ (ឡូខល ខុនថិន) សូមបញ្ជាក់ថា រោងចក្រផ្គុំ និងតម្លើងរថយន្តនិងតម្លើងនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធ៍សាត់ ដែលនិងអាចចាប់ផ្តើមនៅឆ្នាំក្រោយនេះ និងមានសមត្ថភាពផលិតបានរហូតដល់១ម៉ឺនរថយន្តក្នុងមួយឆ្នាំ។
រីឯ លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អឹម អេ ខេមបូឌា បានប្រាប់អង្គភាពសារព័ត៌មាន TNM កាលពីព្រឹកម៉ិញនេះថា នេះជាការចាប់ផ្តើមនៃឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជានិងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសេដ្ឋកិច្ចជាតិ រួមមានចំណុះសំខាន់៣គឺ ទី០១ ជួយដល់ប្រជាពលរដ្ឋកម្ពុជា យុវជនយុវនារី ប្រមាណជា៥០០នាក់ដំបូង ទី០២ ក្នុងគោលបំណងនាំយកនូវបច្ចេកវិទ្យា ដែលគេហៅកាត់ថា តិចណូឡូជី ត្រេនស្វើ និងចំណុះទី០៣ គឺ ប្រមូលគ្រឿងបង្គំនូវអ្វីៗក្នុងស្រុកដែលអាចធ្វើទៅបាន ដែលគេហៅកាត់ (ឡូខល ខុនថិន) សូមបញ្ជាក់ថា រោងចក្រផ្គុំ និងតម្លើងរថយន្តនិងតម្លើងនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធ៍សាត់ ដែលនិងអាចចាប់ផ្តើមនៅឆ្នាំក្រោយនេះ និងមានសមត្ថភាពផលិតបានរហូតដល់១ម៉ឺនរថយន្តក្នុងមួយឆ្នាំ។ សូមស្តាប់បទសម្ភាសន៍លោក ងន សាំង…..៕











(វីដេអូ)