រដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ តាមរយៈប្រព័ន្ធវីដេអូ
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១–២០៣០) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។



