ឯកឧត្ដម ជា សុមេធី អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីត្រៀមក្នុងការបើកឱ្យដំណើរ ការចូលរៀនឡើងវិញ នាពេលខាងមុខ
ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំមន្ត្រីមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យ មើលស្ថានភាពជាក់ស្ដែង និងការរៀបចំវិទ្យាល័យព្រះអង្គឌួង ស្ថិតនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដើម្បីត្រៀមក្នុងការបើកឱ្យដំណើរការចូលរៀនឡើងវិញ នាពេលខាងមុខនេះ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។





