ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែង

TNM(ខេត្តពោធិ៍)៖នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺលោក គង់ ពុទ្ធីរ៉ា ជាប្រធានថ្មី ជំនួសលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តចាស់ ដែលទទួលបានភារកិច្ចថ្មីនៅក្រសួងបរិស្ថាន នាសាលប្រជុំសាលាខេត្តពោធិ៍សាត់។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក ប្រតិភូអមដំណើរ នៃក្រសួងបរិស្ថាន អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការនៃមន្ទីរសាម៉ី ៕
 
អត្ថបទដែលជាប់ទាក់ទង