បុរសជាតិជប៉ុន២នាក់ ឈ្មោះថា KOMURO KENTO និង ឈ្មោះ AOI SHIGERU ដែលរងបណ្តឹងពីនាយកធនាគារមួយពីបទ សមគំនិតក្នុងអំពើរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ត្រូវគេដោះលែងពីពន្ធនាគារហើយស្ងាត់ៗ ហើយម្នាក់ទៀតត្រូវបានគេចខ្លួន

អស់រយៈកាលច្រើនថ្ងៃនៅក្នុងគុគ ដើមបណ្តឺងក៏បានស្រាវជ្រាវនិងតាមដានទៅលើជនជាប់ចោទនេះ  ដើម្បីរកភាពយុត្តិធម៌ដែលជនជាតិជប៉ុននេះមានគំនិតទុច្ចរិតជាមួយនិងបក្ខពួកបុគ្គលិកខ្មែររៀបចំគម្រោងធ្វើស៊ីម្ចាស់ធានាគារមួយជាជនជាតិជប៉ុនដូចគ្នាអស់ជាច្រើនលានដុល្លារ និងការខូចខាតរាល់អតិថិជនបានកម្ចីពីធនាគារត្រូវបានរលត់គ្មានសល់ បន្សល់តែក្តីក្តាំមិនចេះចប់មិនចេះហើយ។

ប្រភពច្បាស់ការបានខ្សិបប្រាប់ធីអិនអឹមថា ករណីជនជាតិជប៉ុននេះបានល្បីខ្លះហើយទៅដល់ប្រទេសជប៉ុន ហើយក៏មានសារព័ត៌មានអន្តរជាតិ បានសុំធ្វើការបទសម្ភាសន៍ផ្ទាល់ពីជនរងគ្រោះករណីខាងលើនេះដើម្បីផ្សព្វផ្សាយជូនបងប្អូនអ្នករកស៊ីនៅក្នុងប្រទេសជប៉ុនក៏ដូចជាស្ថានទូតជប៉ុននានានៅតាម
បណ្តាប្រទេសផងដែរ តែត្រូវបានម្ចាស់ធនាគារបដិសេធន៍មិនទាន់ធ្វើបទសម្ភាសន៍ ព្រោះរងចាំសារព័ត៌មានក្នុងប្រទេសកម្ពុជាចេញសិន។

ប្រភពបានបន្តទៀតថា ជនជាតិជប៉ុន ឈ្មោះថា កូម៊ូរ៉ូ ខេនតូ (KOMURO KENTO) ត្រូវបានដើម
បណ្តឹងប្តឹងតាំងពីបទ សមគំនិតក្នុងអំពើរំលោភលើទំនុកចិត្តពិសេសដោយអភិបាលប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងចន្លោះកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដែលជាបទល្មើសតាមបញ្ញត្តិមាត្រា ២៩ មាត្រា ៣៩១ និងមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក មុជទឹកមិនជ្រៅទៅមិនឆ្ងាយ សំណុំរឿងជាមួយគ្នាទៀតរបស់បក្ខពួកដែលជាមេក្លោងរបស់ ខេនតូ (KENTO) គឺឈ្មោះ អៃ ស៊ីជីរ៉ូ (AOI SHIGERU) ដែលបានបញ្ជាអោយថតចម្លងឯកសារនានាពីអតិថិជន និងឳ្យលូចចូលមើលគ្រប់ទន្ន័យក្នុងធានាគារ ឥឡូវនេះតុលាការចេញដីកាកោះជាលើកទី២ បង្គាប់អោយចូលខ្លួន។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមេធាវីដើមបណ្តឹងស្រាវជ្រាវច្បាស់ថា ជនជាតិជប៉ុននេះត្រូវបាននៅក្រៅឃុំ ដោយស្ងាត់ៗ ក៏មេធាវីដើមបណ្តឹងរុះរាន់ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីបន្តនិត្តិវិធី
អោយមកជំនុំជំរះនៅថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២១ តាមឯកឧត្តមអគ្គព្រះរាជអាជ្ញានិងចៅក្រម កន្លងទៅ។ មហាជនក៏ដូចជាដើមបណ្តឹងសែនងឿងឆ្ងល់ចំពោះករណីឈ្មោះ ខេនតូ ត្រូវបាននៅក្រៅឃុំទៅវិញ ថាហេតុអ្វី? បានប្រព័ន្ធតុលាការ ស្ងាត់ៗស្រាប់តែមានព័ត៌មានលិចឮមួយបញ្ជាក់ថា មានករណីប្ដឹងដឹតចិត្តចៅក្រម ទៅលើចៅក្រមដដែល ដែលសុំឲ្យសាលាឧទ្ធរណ៍ កាត់ក្ដីឡើងវិញនៅលើសំណុំរឿងដដែល (បានន័យថាជំទាស់សាលក្រមព្រហ្មទណ្ឌ) រីឯសាលាឧទ្ធរណ៍ ក៏បានអញ្ជើញ ខាងដើមបណ្ដឹង និងជនជាប់ចោទចូលទៅសាវនាការនៅថ្ងៃទី ០៣ កញ្ញា ជម្រះដើម្បីឃុំខ្លួន Kento ឡើងវិញ ដោយសំអាងទៅលើសាលក្រមតុលាការ ដែលបានផ្តន្ទាទោស ត្រឹមត្រូវ អំណាចសាលក្រមពិតប្រាកដ ។ ស្របដើមបណ្តឹងបានទទួលដំណឹងនៅថ្ងៃទី ០១ កញ្ញា មុនមួយថ្ងៃ ស្រាប់តែ នៅថ្ងៃទី០២ កញ្ញា តុលាការក្រុងបានកាត់អង្គសេចក្ដី សំណុំរឿងព្រហ្មទណ្ឌ សម្រេចលើកលែងទោសជនជាប់ចោទ ឈ្មោះ ខេនតូ ចុះនៅសាលាឧទ្ធរណ៍ការជម្រះថ្ងៃទី ០៣ កញ្ញា នោះ គឺអត់ប្រយោជន៍ ជាចុងក្រោយដើមបណ្តឹងជាជនជាតិជប៉ុនមានការសោកស្ដាយ ដែលត្រូវជនខិលខូច បន្លំឃុបឃិតគ្នា បំផ្លាញទ្រព្យ សម្បត្តិ បំផ្លាញសេចក្ដីសង្ឃឹម ដែលជឿជាក់ទៅលើ ស្រុកខ្មែរ ត្រូវបានបរាជ័យទាំងមានសាលក្រម ឃុំខ្លួនហើយបែរជាតុលាការក្រុងដោះលែងជនជាប់ចោទទៅវិញ៕

   

 

អត្ថបទដែលជាប់ទាក់ទង