ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អញ្ជើញដឹកនាំកិច្ចប្រជុំ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន តាមរយ:ប្រព័ន្ធវីដេអូ
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន (ស.ស.យ.ក ពម) អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយនឹងសមាជិក សមាជិកា ស.ស.យ.ក ពម ដើម្បីផ្សព្វផ្សាយរបាយការណ៍សកម្មភាពរបស់ ស.ស.យ.ក ពម ដែលបានអនុវត្តកន្លងមក និងលើកទិសដៅ ព្រមទាំងសកម្មភាពសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ តាមរយ:ប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។



