អគ្គនាយករងអាជ្ញាធរព្រះវិហារ និង អង្គភាព CMAC ចុះពិនិត្យទីតាំងដោះមីន នៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ
នៅថ្ងៃ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក ផេង សំអឿន អគ្គនាយករង ទទួលបន្ទុកនៅរមណីយដ្ឋានប្រាសាទកោះកេរ បានសហការជាមួយអង្គភាពCMAC ចុះពិនិត្យ ការងារដោះមីននៅនៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ។
ក្នុងការចុះពិនិត្យជាក់ស្តែងនោះ លោក ផេង សំអឿន អគ្គនាយករង ទទួលបន្ទុកនៅរមណីយដ្ឋានប្រាសាទកោះកេរ និង អង្គភាព CMAC បានចុះទៅទីតាំងចំនួនពីរ គឺទីតាំងទី១ ប្រាសាទតាមែន (តំបន់អាទិភាព) គឺស្នើសុំបោសសម្អាតមីនជុំវិញបរិវេណប្រាសាទនេះមុនគេ ទំហំ ៤,៦៧ហិកតា ដែលស្ថិតនៅភាគខាងជើងនៃរមណីយដ្ឋានប្រាសាទកោះកេរ។
ទីតាំងទី២ ស្ថិតនៅតំបន់ការពារទី១ និង តំបន់ការពារទី២ មានទំហំ ៥៧,២៥ហិកតា ជាតំបន់ស្នើសុំបោសសម្អាតមានរយៈពេលខ្លី ព្រោះជាកន្លែងសម្រាប់កិច្ចការពារអភិរក្សប្រាសាទ ស្រាវជ្រាវ និង សម្រាប់កិច្ចអភិវឌ្ឍន៍ទេសចរណ៍។
ក្នុងដំណើរការចុះពិនិត្យទីតាំង ដោយផ្ទាល់នោះដែរ ក៏មានការចូលរួមពីមន្រ្តីជំនាញក្រោមឱវាទរបស់អាជ្ញាធរជាតិព្រះវិហារ និង មន្ត្រីបោសសម្អាតមីន និងអង្គភាព CMAC ជាច្រើនរូបផងដែរ៕