ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាន កំពុងតែបន្តជួបសម្របសម្រួលដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូមពរជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាស្រុក ក្រុងក្នុងខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាន កំពុងតែបន្តជួបសម្របសម្រួលដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូមពរជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាស្រុក ក្រុងក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ នៅវេទិកាសាលាខេត្ត។
សូមបញ្ជាក់ថាការដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ នេះគឺជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយ​ក្នុង​នោះ​ឯកឧត្ដម​ ក៏​តែងតែ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ច្បាប់ និង​ប្រាប់​ឱ្យ​ពួកគាត់​ប្រកាន់យក​នូវ​ភាព​សុក្រឹត និង​យុត្តិធម៌​ ហើយក៏​តែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយ។ ការដោះស្រាយរបស់ឯកឧត្តម ដោយផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថាបងប្អូនដែលមកពឹងពាក់និងឲ្យជួយដោះស្រាយនោះគឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ។
ក្នុង​ការ​ដោះស្រាយ​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​ សមាជិក​ សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិបាល​រង​ខេត្ត​ លោក​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ លោក​អភិបាល​ស្រុក​ក្រុង​ ដែល​ពាក់ព័ន្ធ​រឿង​ក្ដី​ និង​លោក​ ស្រី​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ជំនាញ​ដែល​ពាក់ព័ន្ធ​៕
អត្ថបទដែលជាប់ទាក់ទង