Wallet Codes ចាប់ដៃគូជាមួយសែលកាតដើម្បីបើកដំណើរការទូទាត់វិក្កយបត្រដោយផ្ទាល់តាមគណនីទូរស័ព្ទនៅកម្ពុជា

ភ្នំពេញថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ – នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តក្នុងការផ្តល់ជូននូវបទពិសោធន៍សេវាកម្មដ៌ល្អ វល្លិតកូដកម្ពុជា (Wallet Codes Cambodia) បានសហការជាមួយក្រុមហ៊ុនសែលកាតដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីបើកដំណើរការទូទាត់វិក្កយបត្រដោយផ្ទាល់ពីគណនីទូរស័ព្ទ (Direct Carrier Billing)) នៅលើគេហទំព័ររបស់ខ្លួន។

ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអតិថិជនសែលកាតទាំងអស់ទទួលបានការទូទាត់ដោយមិនមានការរំខានចំពោះទំនិញឌីជីថលល្បីៗ និង ពេញនិយមពីគេហទំព័រ វល្លិតកូដ (Wallet Codes) សំរាប់ការកម្សាន្តអនឡាញ និង ហាងផ្សេងៗទៀតជាច្រើនដោយប្រើសមតុល្យទូរស័ព្ទចល័តបង់ប្រាក់ជាមុនរបស់ក្រុមហ៊ុនសែលកាត ។

លោក តូ សុខណាង ជាប្រធានគ្រប់គ្រង ហ្វរ៉េស អ៊ីនធើអ៊ែកទីវ ដែលជាអ្នកដឹកនាំប្រតិបត្តិការ Wallet Codes ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ យើងមានសេចក្តីរីករាយជាខ្លាំងដែលបានសហការជាមួយក្រុមហ៊ុនធំឈានមុខគេសែលកាត ធ្វើជាដៃគូទូទាត់វិក្កយបត្រដោយផ្ទាល់របស់យើងនៅលើគេហទំព័ វល្លិតកូដកម្ពុជា

ដោយសារសមាមាត្រនៃការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ឌីជីថលតាមរយៈស្មាតហ្វូន សេវាកម្មទូទាត់វិក្កយបត្ររបស់សែលកាតនឹងផ្តល់ឱកាសក្នុងការបង្កើនការទូទាត់តាមអនឡាញរបស់វល្លិតកូដដល់អតិថិជន ដែលពួកគេអាចបង់ប្រាក់យ៉ាងរលូន និងងាយស្រួលសម្រាប់ប័ណ្ណលេងហ្គេមដែលពួកគេចូលចិត្ត និង កាតអំណោយឌីជីថលដោយមិនតំរូវការប្រើកាតឥណទាន ឬ ឥណពន្ធ” ។


« គ្មានអ្វីសង្ស័យទេដែលថាភាពជាដៃគូនេះនឹងបើកឱកាសថ្មីសម្រាប់ការរីកចម្រើន មិនមែនសម្រាប់តែសែលកាតនិងវល្លិតកូដនោះទេ ប៉ុន្តែសម្រាប់សហគមន៍អ្នកលេងហ្គេមនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់ សែលកាត ក្នុងការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន ឆ្ពោះទៅរកការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃសេវាកម្មដែលគាំទ្រអ្នកលេងហ្គេមក៏ដូចជាលើកកម្ពស់វឌ្ឍនភាពឌីជីថលនៅកម្ពុជា។ យើងទន្ទឹងរង់ចាំមើលថាកិច្ចសហការនេះទទួលបានផ្លែផ្កានិងបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយវល្លិតកូដនាពេលអនាគត” នេះជាការលើកឡើងរបស់លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ។

ការទូទាត់តាមរយៈក្រុមហ៊ុនទូរស័ព្ទចល័ត រួមជាមួយក្រុមហ៊ុនទូទាត់ផ្សេងៗទៀតនឹងផ្តល់ឱកាសដល់ការទូទាត់តាមអនឡាញអាចចូលទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ។ មកដល់បច្ចុប្បន្ននេះ វល្លិតកូដ បានបើកដំណើរការជម្រើសទូទាត់ក្នុងស្រុកសរុបចំនួន ៨ ដើម្បីអាចធ្វើប្រតិបត្តិការបានយ៉ាងរលូនសម្រាប់អ្នកប្រើប្រាស់រួមទាំងការបន្ថែមសេវាកម្មទូទាត់វិក្កយបត្រដោយផ្ទាល់ចុងក្រោយពីសែលកាត។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ https://kh.wallet-codes.com

-Ends-

អំពីក្រុមហ៊ុន ហ្វរ៉េស អ៊ីនធើអ៊ែកទីវ

ហ្វរ៉េស អ៊ីនធើអ៊ែកទីវ បង្កើតឡើងក្នុងឆ្នាំ ២០០៦ បានបង្កើតនូវថ្នាលចល័ត (Mobile Platform) ដែលអាចភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត (Mobile operators) អ្នកផ្តល់មាតិកា (Content providers) និង អ្នកបោះផ្សាយហ្គេមទៅនឹងអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ឧស្សាហកម្មអស់រយៈពេលជាង ១៥ ឆ្នាំ ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ  (Forest Interactive) បានពង្រីកសាខារបស់ខ្លួនតាមរយៈការចូលរួមនៃក្រុមបុគ្គលិកចំនួនជាង ២០ សញ្ជាតិនៅក្នុងការិយាល័យប្រចាំតំបន់ចំនួន ១៧។

ផ្តល់ជូននូវសេវាកម្មមាតិកា វ៉ចឆ័រ ឌីជីថល ប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច កម្មវិធីទូរស័ព្ទចល័តសម្រាប់មនុស្សគ្រប់វ័យ ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ  បានពង្រើកការធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៣០ ផ្តល់ជូននូវសេវាកម្មដល់ប្រតិបត្តិករទូរស័ព្ទចល័តជាង ៩០ ព្រមដៃគូមាតិកាជាង ១០០ ដែលមានសមត្ថភាពទទួលបានអតិថិជនជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក។ ដើម្បីស្វែងយល់បន្ថែមសូមចូល មើល  គេហទំព័រ forest-interactive.com ។

អំពីក្រុមហ៊ុន សែលកាត

សែលកាតត្រូវបានបើកដំណើរការនៅឆ្នាំ ១៩៩៨ គឺជាប្រតិបត្តិករទូរគមនាគមន៍តែមួយគត់ដែលជាកម្មសិទ្ធិរបស់កម្ពុជានិងជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ សែលកាតផ្តល់ការតភ្ជាប់ដល់អតិថិជនជាងបីលាននាក់ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់អំណាចដល់ប្រជាជនកម្ពុជានិងសេដ្ឋកិច្ចសម្រាប់យុគសម័យឌីជីថលនិងលើសពីនេះ។ សូមចូលទៅកាន់គេហទំព័រ cellcard.com.kh

 

អត្ថបទដែលជាប់ទាក់ទង