ស្លាប់ម្នាក់ របួសស្រាលម្នាក់ ករណីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅក្រុងព្រះសីហនុ
TNM(ខេត្តព្រះសីហនុ) ៖ ក្រុងព្រះសីហនុបានរងនូជំនន់ទឹកភ្លៀងធយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យតំបន់ទំនាប នៅភូមិសាស្ត្រ សង្កាត់លេខ៤ ដែលសំបូរទៅដោយអូរប្រឡាយបានរងជន់លិច។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីគ្រោះធម្មជាតិនោះមានឧបទ្ទវហេតុ កើតឡើងចំនួន២ករណី បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ កើតនៅកន្លែងផ្សេងគ្នា។
ករណីទី១-ប្រជាពលរដ្ឋម្នាក់ជិះម៉ូតូ កាត់ទឹក ធ្វើអោយទឹកគួច ចូលប្រឡាយទាំងម៉ូតូ និងមនុស្ស តែត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ករណីទី២- ប្រជាពលរដ្ឋម្នាក់ ភេទប្រុស អាយុចន្លោះ៤៥ឡើង បានដើរទទូឆ័ត្រដើរកាត់ផ្លូវ ត្រូវទឹកគួចធ្លាក់ចូលប្រឡាយ បាត់ស្រមោល។ រហូតមកដល់ម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សពត្រូវបានក្រុមជួយសង្គ្រោះ រុករកឃើញ នៅម្តុំ ភូមិសាស្ត្រ ស្ពានអាចម៌មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុក៏ បានដាក់ចេញបញ្ជាអោយលោក លោក ស្រី ស្នងការរង លោក នាយករិយាល័យជំនាញ និងលោកអធិការក្រុងស្រុកទាំងអស់ត្រៀមកម្លាំងមធ្យោបាយសម្ភារៈដើម្បីចុះជួយ ក្នុងភូមិសាស្ត្រនិងប្រជាពលរដ្ឋ ដោយប្ដូរវេនគ្នា២៤ម៉ោងលើ២៤ម៉ោង(ចំណុចខ្ពស់)។ ជាពិសេស សុំជំនាញចុះរឹតបន្តឹងណែនាំ តាមឆ្នេរ តាមផែរ កោះនានា សំខាន់បងប្អូនប្រជានេសាទយើង អោយមានការប្រុងប្រយ័ត្នខ្ពស់ ៕