ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺអញ្ជើញបើកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលថ្មី..!!

នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលថ្មីសំណង់លូប្រអប់ឆ្លងកាត់ប្រឡាយមេតាហោ ( ជំនួសស្ពានដែកចាស់) ។ សំណង់លូប្រអប់នេះមានប្រវែង ៣០ ម៉ែត្រ ទទឹង ០៤ ម៉ែត្រ ឆ្លងកាត់ប្រឡាយមេតាហោ ស្ថិតនៅចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រើរយៈពេលសាងសង់ ៦០ ថ្ងៃក្រោមការដឹកនាំជម្រុញត្រួចេតពិនិត្យបច្ចេកទេសសាងសង់ពីលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត៕

 

អត្ថបទដែលជាប់ទាក់ទង