ឯកឧត្តម បណ្ឌិត ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក វណ្ណ សុភានោ ក្រុមការងារអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាអាកុល ម៉ាស និងកាដូរផ្សេងៗ
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ អង្គភាពសារព័ត៌មានកម្ពុជា
សន្តិភាព បានចូលជួបសម្តែងការគួរសម និងសុំមតិយោបល់ដ៏ខ្ពង់ខ្ពស់លើវិស័យព័ត៌មានវិជ្ជាជិវៈ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការធ្វើព័ត៌មានគ្រប់ជ្រុងជ្រោយតាមវិជ្ជាជីវៈ ជៀសវាងមានការប្តឹងផ្តល់ យើងត្រូវហ៊ាននិយាយព័ត៌មានពិតតាមវិជ្ជាជីវៈគឺស្មើនិងអាវក្រោះ ហើយយើងក៏មិនខ្លាចនិងការប្តឹងរបស់បុគ្គលណាមួយឡើយ។
ក្នុងពីធីជំនួបនេះដែរ ឯកឧត្តម បណ្ឌិត បានបន្តទៀតថា រាល់អង្ភភាពព័ត៌មានទាំងអស់ត្រូវតែចុះបញ្ជីនៅតាមក្រសួងដែលពាក់ព័ន្ធនិមួយៗ ព្រោះថា ការចុះបញ្ជីនេះនិងអាចជួយទៅដល់បុគ្គលិកនិមួយៗ
ដែលបានបម្រើក្នុងអង្គភាពព័ត៌មានសម្រាប់អនាគត់ ហើយជាប្រយោជន៍ដ៏ធំដើម្បីការពារអ្នកសារព័ត៌មានខ្លួនឯង ឧទាហរណ៍ ពេលយើងមកធ្វើការឬទៅបំពេញការងារសម្រាប់អង្គភាពបានជួបនូវគ្រោះថ្នាក់ដោយចៃដន្យ ម្ចាស់អង្គភាពត្រូវទទួលការខុសត្រូវ តាមដែនកំណត់។ តែកុំភ្លេចបន្ទាប់ពីបានចុះបញ្ជីនៅក្រសួងព័ត៌មានរួចហើយ អង្គភាពត្រូវបង់ពន្ធជូនរដ្ឋតាមគោលការណ៍កំណត់របស់រដ្ឋ ជាប្រយោជន៍ដើម្បីការពារអ្នកសារព័ត៌មានខ្លួនឯង នៅពេលអង្គភាពបង់ពន្ធជូនរដ្ឋ រដ្ឋនឹងចេញ
បណ្ណរបបសន្តិសុខសង្គមដល់បុគ្គលិក តាមការស្នើសុំរបស់អង្គភាពនោះ។ ម្យ៉ាងវិញទៀតពួកគាត់ អាចទទួលបានប្រាក់ចូលនិវត្តន៍ទៀតផង។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធការបង់ពន្ធជូនរដ្ឋ អាស្រ័យលើប្រាក់ចំណូលរបស់
អង្គភាព រដ្ឋមិនមានការបង្ខិតបង្ខំ ថាត្រូវតែបង់ពន្ធនោះទេ សូមកុំការបារម្មណ៍ចំពោះករណីនេះ។
ក្នុងនោះដែរ លោក អគ្គនាយក វណ្ណ សុភានោ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ប្រសាសន៍ណែនាំដ៏មានអត្តន័យនិងប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូរអម ជាពិសេសដែលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យក្រុមការងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាពចូលជួបសម្តែងការគួរសមតាមរយៈទូរទស្សន៍អនឡាញធីអិនអឹម ដែលមានលោក សែម បូរ៉ា ជាអគ្គនាយក ហើយជាដៃគូរសហប្រត្តិបត្រការណ៍ និងបានជូនផលិតផលថែរក្សារសុខភាព របស់ក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៏ម៉ាឃេតធីងខេមបូឌា និងម៉ាស់ព្រមទំាងអាល់កុលមួយចំនួនជូនក្រសួងដើម្បីប្រើប្រាស់ផងដែរ៕