កម្ពុជា នៅតែជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនច្រើនជាងគេលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍

ប្រទេសកម្ពុជានៅតែស្ថិតនៅលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស (២ដូស) បន្ទាប់ពីប្រទេសសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ reportingasean.net កាលពីពេលថ្មីៗនេះ។

គេហទំព័រនេះបានបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីដែលជាប្រទេសឈានមុខគេក្នុងការចាក់វ៉ាក់សាំង បានផ្តល់វ៉ាក់សាំងពេញលេញដល់ប្រជាជនខ្លួន បានប្រមាណជិតពីរភាគបី នៃប្រជាជនសរុបហើយ ខណៈប្រទេសកម្ពុជាវិញ បានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនច្រើនជាង ៤១ភាគរយ កាលពីប៉ុន្មានថ្ងៃមុននេះ។ ចំណែកឯប្រទេសហ្វីលីពីន ក៏កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ដែរ ចាប់ពីដើមខែកក្កដាមក ខណៈប្រទេសថៃ ក៏ដូចគ្នា បើទោះបីចំនួនប្រជាជនដែលទទួលបានវ៉ាក់សាំងគ្រប់ដូស នៅមានកម្រិតទាបជាង ១០ភាគរយ ក៏ដោយ។ ចំពោះប្រទេសវៀតណាមវិញ នៅតែស្ថិតនៅលំដាប់ក្រោមគេដដែល»។

គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ប្រជាជនកម្ពុជាចំនួន ៨ ៤៥៦ ២១៦នាក់ហើយ បានទទួលដូសដំបូង នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលដៅប្រជាជនពេញវ័យចំនួន ១០លាននាក់ ឬស្មើនឹង ៨៤,៥៦ភាគរយ ដោយក្នុងចំណោមនោះ ប្រជាជនចំនួន ៧ ៣៦៤ ៥២២នាក់ បានទទួលវ៉ាក់សាំងទាំងពីរដូស ហើយក្រុមជួរមុខចំនួន ២៧៧ ០៧៤នាក់ បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញផងដែរ។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំវិញ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែសីហាកន្លងមកនេះ កុមារ និងយុវវ័យចំនួន ៥៨៨ ៣៣៣នាក់ ឬស្មើនឹង ២៩,៩១ភាគរយ នៃគោលដៅសរុបជិត ២លាននាក់ បានទទួលដូសទី១រួចហើយ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហានេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៦ ៥៩៧នាក់ ក្នុងនោះ ៨១ ៩១៨នាក់ បានជាសះស្បើយ និងស្លាប់ ១ ៧១៨នាក់៕

ដោយ យា ចិន្តាខន្តី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ —

អត្ថបទដែលជាប់ទាក់ទង