សមត្ថកិច្ចឃាត់ចាប់ខ្លួនមេក្លោងចាប់ដីអនាធិបតេយ្យ និងបក្សពួក ១០ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ!
TNM(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ បានថ្លែងប្រាប់ថា នៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២១ សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត ដឹកបញ្ជាដោយលោកឧត្ដមសេនីយ៍ ហេង ប៊ុន ទី មេបញ្ជាការកងរាអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការ ឃាត់ខ្លួនមេក្លោងចាប់ដីអនាធិបតេយ្យ និង បក្សពួក ១០ នាក់ នៅតំបន់ពូយម៉ាចូវ ភូមិ គគីរ ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដកហូតអាវុធខ្លី ១ដេីម ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
មេក្លោងចាប់ដី អនាធិបតេយ្យមានឈ្មោះ កុយ ស៊ុន ជាអតីតឧត្ដមសេនីយ៍មួយរូប និង បក្សពួកតែងតែធ្វេីសកម្មភាពដេីរចាប់ដី របស់ប្រជាជន និង ដីរដ្ឋដោយខុសច្បាប់នៅ ភូមិ គគីរ ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេក្លោងធំនៅ ភ្នំពេញ នៅពីក្រោយខ្នង ។
ប្រភពពីសមត្ថកិច្ច បានអោយដឹងទៀតថា ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ នៅមានក្រុមអនាធិបតេយ្យជាច្រើនក្រុមទៀតកំពុងធ្វើសកម្មភាព ហេីយមេក្រុមអនាធិបតេយ្យខ្លះយកលុយទៅសូកធ្វេីទីប្រឹក្សា ថ្នាក់ដឹកនាំក៏មាន ។
សូមបញ្ជាក់ថា ករណីចាប់ដីអនាធិបតេយ្យនៅខេត្តព្រះសីហនុ បានកេីតឡេីងបន្ទាប់ពីវត្តមានវិនិយោគចិនចូលមកកាន់ខេត្ត ជាប់ សមុទ្រមួយនេះ ។ ជាពិសេស វិវាទដីធ្លីបានក្លាយទៅជាបញ្ហាស្មុគស្មាញខ្លាំងដល់អាជ្ញាធរ ព្រោះដីខ្លះមានម្ចាស់រហូតដល់ជិត ១០ នាក់ ក៏មាន ។
បច្ចុប្បន្នវត្ថុតាងអាវុធខ្លី ១ដេីមនិងមេក្លោងចាប់ដីរួមទាំងបក្សពួកចំនួន១០ រងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់ ៕