លោក មុំ សុផាត អគ្គនាយកក្រុមហ៊ុន អាយឌាល ត្រេឌីង អេនធើប្រាយ និងនាយិកា លោកស្រី ជុំ សមដាវី បានអញ្ជើញទៅប្រគេនទេយ្យវត្ថុជូនព្រះសង្ឃ វត្តអង្គតាម៉ិញ ស្របក្នុងវិបត្តិកូវីដ-១៩ កំពុងរាលដាល
កាលពីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ទោះក្នុងស្ថានភាពដ៏លំបាកដែលកម្ពុជា កំពុងជួបនូវ
វិបត្តិកូវីដ-១៩ លោក មុំ សុផាត អគ្គនាយកក្រុមហ៊ុន អាយឌាល ត្រេឌីង អេនធើប្រាយ និងលោកស្រី ជុំ សមដាវី នាយិកា បាននាំយក អំណោយម៉ាស់ សាប៊ូ និងគ្រឿង ឧបភោគ បរិភោគ និងថវិកា ប្រគេនជូនព្រះសង្ឃ នៅវត្តអង្គតាម៉ិញ ខណ្ឌពោធិ៍សែនជ័យ ។
លោក មុំ សាផាត បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនទាំងអស់ បាន ថ្វាយប្រគេននូវម៉ាស់ សាប៊ូ និងគ្រឿងឧបភោគ បរិភោគ សម្រាប់ប្រើប្រាស់ ប្រគេនជូនទៅព្រះសង្ឃ សម្រាប់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ ផ្គត់ផ្គង់ដល់ព្រះសង្ឃមួយផ្នែកណាមួយនោះ កំពុងជួបការខ្វះខាត ដែលបច្ចុប្បន្នយើងកំពុងជួបប្រទះនូវបញ្ហាប្រឈមនានា ដោយសារមេរោគកូវីដ -១៩។ ហើយអំណោយប្រគេន ព្រះសង្ឃនៅវត្តអង្គតាម៉ិញនាព្រឹកថ្ងៃទី៩ ខែសីហានេះ រួមមាន៖ ម៉ាស់១កេស ស្មើ២៥០០ម៉ាស់សាប៊ូដុំ មេឌី ម៉ិច ៤២០ដុំ, អង្ករ២បេរ, ត្រីខ ១០០កំប៉ុង, ទឹកសុទ្ធ១០កេស, មី១០កេស, ទឹកត្រី៥យូរ, ប៊ីចេង ៥គីឡ, ស្ករ ៥គីឡូខ្ទឹមស ៥គីឡ, សាដក់ ៥ឈុតផ្លែឈើ ១កន្ត្រកធំ និង ទានវស. ២ដើម រួមនឹងថវិកាផងដែរ។
សូមបញ្ជាក់ផងដែរ គិតមកដល់បច្ចុប្បន្ននេះ បើយោងតាមស្ថិតិរបស់ ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា មានប្រមាណ ជាង៥០០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គ។ វត្តអារាម មិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាល បណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នា តាមផ្លូវពុទ្ធចក្រ និង អាណាចក្រទៀតផង៕
ជាចុងក្រោយ លោក មុំ សាផាត និងលោកស្រី ជុំ សមដាវី បានបន្តទៀតថា ការងារជួយសង្គមនិងបន្តចែកជូនដល់ សំរាប់បងប្អូនដែលក្រខ្សត់លំបាកខ្វះខាតពិតប្រាកដ ជាពិសេសអ្នកដែលទីទល់បានព្រឹកខ្វះល្ងាច នេះហើយជាការចូលរួមចំណែកជួយសង្គម១ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ហើយសូមស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រះរាជណាចក្រកម្ពុជា សូមរក្សា គម្លាត ៣កុំ ៣ការពារ។