ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ចេញមុខអន្តរាគមន៍ដល់ពលករខ្មែរឥស្លាម ដែលកំពុងឈឺធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ហើយ

TNM(ម៉ាឡេស៊ី)៖ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចេញមុខអន្តរាគមន៍ និង កំពុងទំនាក់ទំនងទៅដល់ក្រុមគ្រួសារពលករខ្មែរឥស្លាម ឈ្មោះ ម៉ាត់ សុខគ្រី មានស្រុកកំណើតរស់នៅភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានជំងឺធ្ងន់ធ្ងរ និង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធហើយ។

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានអោយ TNM TV online ដឹងកាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ថា «ខ្ញុំកំពុងសូមអោយគាត់ផ្ញើឯកសារ ដើម្បីស្ថានទូតពិនិត្យ និងជួយសម្រួល»

គួររម្លឹកថា លោក ម៉ាត់ សុខគ្រី មានស្រុកកំណើតរស់នៅភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាពលករខ្មែរឥស្លាម ធ្វើការនៅប្រទេសម៉ាឡេស៊ី កំពុងមានជំងឺធ្ងន់ធ្ងរ ដែលកំពុងសម្រាកនៅមន្ទីរមួយនៅប្រទេសម៉ាឡេស៊ី បានសុំកិច្ចអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ីដើម្បីមកព្យាបាលជំងឺនៅស្រុកកំណើតវិញ ដោយសារខ្វះខាតលទ្ធភាពព្យាបាល និង ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។

លោកស្រី វេល អាស៊ីយ៉ះ ជាភរិយា របស់អ្នកជំងឺ ម៉ាត់ សុខគ្រី បានអោយ TNM TV online ដឹងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ទាំងសំឡេងអួលដើមករ ថា «រយៈពេល៧ថ្ងៃហើយ ដែលលោកស្រី មិនបានជួបស្វាមីនៅក្នុងមន្ទីរពេទ្យ ដោយសារតែទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩»។

លោកស្រី បន្តថា ស្ថានភាពជំងឺស្វាមីលោកស្រីកាន់តែធ្ងន់ធ្ងរ ដោយធ្វើការវះកាត់ចំនួន២លើករួចមកហើយ តែអ្នកជំងឺនៅមិនទាន់ធូរស្រាលនៅឡើយទេ។

លោកស្រីលើកឡើងបន្ថែមទៀតថា លោកស្រីមានការខ្វះខាតច្រើនក្នុងការដែលឲ្យស្វាមីលោកស្រីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្តទៀត ហើយលោកស្រីកំពុងព្រួយបារម្ភពីស្ថានភាពស្វាមី ផង និង ព្រួយបារម្ភអំពីថវិកាព្យាបាល ផង។

ជាមួយគ្នានេះដែរ លោកស្រី វេល អាស៊ីយ៉ះ សំណូមពរយ៉ាងទទូច ពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមជួយធ្វើយ៉ាងណាអោយលោកស្រី និងស្វាមី បានមកកម្ពុជា វិញផង ដើម្បីព្យាបាលជំងឺ នៅស្រុកកំណើត ៕

អត្ថបទដែលជាប់ទាក់ទង