ពិតជាអស្ចារ្យណាស់កូនខ្មែរអង្គរមែន ឈ្មោះ ចូដុន បានចូលប្រគួតក្នុងក្រុមកីឡាលោតទឹករបស់សហរដ្ឋអាមេរិក នាការប្រកួតកីឡាអូឡាំពិក។

បើយោងតាមផេករបស់ស្ថានទូតអាមេរិក បានបង្ហោះមុននេះបន្តិចថា កូនខ្មែរមួយរូប កាលនៅអាយុ ១៨ ខែ ឈ្មោះ ពិសី ហៅ Jordan ត្រូវបានបុរសជនជាតិអាមេរិកដែលស្រឡាញ់មនុស្សភេទដូចគ្នា បានសុំយកទៅចិញ្ចឹមពីប្រទេសកម្ពុជា។ ឳពុករបស់ Jordan មិនដឹងថា កូនចិញ្ចឹមគាត់ នោះនឹងស្លាប់ឬរស់ទេ។ ពេលនេះ Jordan កំពុងតំណាងឲ្យ សហរដ្ឋអាមេរិក (និងកម្ពុជា) នៅក្នុងក្រុមកីឡាលោតទឹករបស់សហរដ្ឋអាមេរិក នាការប្រកួតកីឡាអូឡាំពិក។

ក្នុងនាមខ្មែរដូចគ្នា មានចិត្តរំភើបចំពោះរឿង របស់ Jordan និងឳពុករបស់គាត់។ សូមចូលរួម ជូនពរគាត់ ឱ្យជួបនឹងសំណាងល្អ ក្នុងពេលដែលគាត់ចូលប្រកួត ក្នុងវិញ្ញាសាបុរស លោតកម្ពស់ ១០ម៉ែត្រ នៅថ្ងៃស្អែក!
នៅ​ពេល​លើក​ដៃ​ឡើង​លើ​ពត់​ខ្លួន​ឲ្យ​ត្រង់​ដើម្បី​ត្រៀម​លោត​ទឹក​ពី​វេទិកា​ប្រកួត​ក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ នា​ថ្ងៃ​សុក្រ​នេះ លោក Jordan Pisey Windle នឹង​បង្ហាញ​ទង់ជាតិ​ពណ៌​ខៀវ​ក្រហម ​ស ​របស់​ប្រទេស​កំណើត​លោក គឺ​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃ​សុក្រ ទី ៦ ខែ​សីហា​នេះ លោក Jordan Pisey Windle អាយុ​២២​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ ដែល​នឹង​តំណាង​ឲ្យក្រុម​កីឡាករ​អាមេរិក​ដើម្បី​ប្រកួត​ដណ្តើម​មេដាយ​ក្នុង​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​កម្ពស់​ ១០ម៉ែត្រ​វគ្គដំបូង នា​ម៉ោង ១​រសៀល​ ម៉ោង​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវនឹង​ម៉ោង​ ២​ទាបភ្លឺ​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ក្នុង​វគ្គ​ដំបូង​នេះ លោក​ Jordan Windle ត្រូវ​ប្រកួត​ជាមួយ​នឹង​កីឡាករ​២៨​នាក់​ផ្សេង​ទៀត មក​ពី​ប្រទេស ១៧ ក្នុង​នោះ​រួមមាន​ដៃគូ​របស់​លោក​ម្នាក់​ដែល​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​ផងដែរ។ បើ​លោក​ទទួល​បាន​ពិន្ទុ​ខ្ពស់​មួយ លោក​នឹង​អាច​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់​នៅ​ថ្ងៃ​សៅរ៍ ទី ៧ ម៉ោង​៨​ព្រឹក​ ម៉ោង​នៅ​កម្ពុជា ដែល​ត្រូវ​នឹង​ម៉ោង ៩​យប់ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ដូចគ្នា​ដែរ បើ​លោក​ទទួល​បាន​ពិន្ទុខ្ពស់​កាន់តែល្អ​លោក​នឹង​អាច​ប្រកួត​ក្នុង​វគ្គផ្តាច់​ព្រាត់ ដើម្បី​យក​មេដាយ​មាស ប្រាក់ ឬ​សំរិទ្ធ នៅ​ថ្ងៃ​សៅរ៍​ដដែល​តែ​នៅ​ម៉ោង ១១​រសៀល​ម៉ោង​នៅកម្ពុជា។ ​

នៅ​លើ​វេទិកា​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ប្រវត្តិសាស្ត្រ​នេះ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​ដោយសារ​ជំងឺ​កូវីដ១៩ លោក Jordan Windle សង្ឃឹម​ថា​វត្តមានរបស់​លោក​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ទោះ​ឈ្នះ​មេដាយ ឬ​មិន​ឈ្នះ​នឹង​លើក​ទឹកចិត្ត​ដល់​យុវជន​និង​កុមារ​ដែល​មាន​ប្រវត្តិ​កំណើត​ស្រដៀង​នឹង​រូប​លោក​ឲ្យ​មាន​ក្តី​ស្រមៃ​ធំ​ក្នុង​ជីវិត ទាំង​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​និង​នៅ​ជុំ​វិញ​ពិភពលោក។​

អត្ថបទដែលជាប់ទាក់ទង