ឯកឧត្តម ម៉ែន វិបុល អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ
AKP ស្វាយរៀង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១–


ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ខេត្ត និងក្រុមការងារ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ និងការពិភាក្សារៀបចំគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
រូបថត៖ AKP-ស្វាយរៀង