ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានចុះចែកអំណោយចែកផ្ទាល់ដៃប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលជាសមត្ថកិច្ច។

ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានចុះចែកអំណោយចែកផ្ទាល់ដៃប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលជាសមត្ថកិច្ច។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ និងលោកឧកញ៉ា សុក រ៉ាដូ ជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពតព្រមទាំងសហការី លោកស្រីប្រធានគណបក្សមូលដ្ឋាន នៅភូមិស្តុក ឃុំ សំឡាញសមាជិកសមាជិកា ក្រុមប្រឹក្សា លោក ប្រធានសាខាគណបក្សភូមិស្តុក បាននាំអំណាយ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលរួមមានគ្រឿង ឧបភោគបរិភោគ ជូនចំនួន៤៣គ្រួសារ ជូនដល់ខ្វះខាតខ្លាំងក្នុង គ្រាដ៏លំបាកនៃការីរាលដាល កូវិដ ១៩ ៖មានអង្ក ២៥គីឡូក្រាម មី១កេស ទឹក១កេស ត្រីខ១យួរ ទឹកត្រី១យួរ ថវិការ២ម៉ឺនរៀល សន្តិសុខ គ្រូពេទ្យ សរុបថវិកា ៨.៣៨៥.០០០រៀល ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ភុន សារពេជ្រ ក៏បានពាំនាំនៃការសួរសុខទុក្ខដល់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំ ហើយក៏បានលើកឡើងនូវប្រសាសន៍ដ៏ថ្លៃថ្លាឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជគណបក្ស គឺបែបនេះថា ៖ ចិត្តល្អក្រមិនយូរ ស្វែងរៀនរកគ្រូ ស៊ូកុំស្តាយទ្រព្យ គ្រូវាយកុំខឹង
អោយប្រឹងខំផ្គាប់ ចេះមន្តសាយសព្វ ត្រឡប់ជាមាន។

បើយោងតាមលោក សំ សុខមុនីបានប្រាប់ទូរទស្សន៍អនឡាញធីអិនអឹមនៅថ្ងៃតែមួយនេះដែរ ពេលរសៀល លោកវរសេនីយ៍ទោ នាក់ ឌឹម អធិការ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានទទួលអំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទ័មុន្នី ផ្តល់ជូនតាមរយៈ ឯកឧត្តម ភុន សារពេជ្រ បានផ្តល់នូវ ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ (Histar ) ចំនួន ១៧ ផ្ទាំង ។ជូនដល់អធិការដ្ឋាននគរបាល ស្រុកបន្ទាយមាស សម្រាប់ដាក់បំភ្លឺផ្លូវ និងបរិវេណ អធិការដ្ឋាន ដើម្បីប្រយោជន៍រួម សម្រាប់បម្រើប្រជាពលរដ្ឋដែលរស់ក្នុងសុខសន្តិភាពក្រោមដំបូលរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង