លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

នាថ្ងៃ ពុធ ១២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន÷
១. ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួមស្តីពីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២៣ (2019-2023 JMI-LJR) ។
២. លទ្ធផលនៃកិច្ចសហការនិងការអនុវត្តការងារអាទិភាពមួយចំនួនរបស់ក្រសួងយុត្តិធម៌ រួមមានដូចជា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ការរៀបចំយន្តការជំនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាដើម ។ល។
៣. ពិភាក្សាការងារបន្តដែលត្រូវសហការធ្វើរួមគ្នាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងនៃអង្គភាពនានាក្រោមឱវាទក្រសួងយុត្តធម៌ តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ប្រមាណ ៧០រូប ផងដែរ៕
អត្ថបទដែលជាប់ទាក់ទង