អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាល និងចែកកូនឈើជូនដល់គ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក
AKP កែប ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១–





ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាល និងចែកកូនឈើចំនួន ១១ ៣៣០ដើម ដែលជាប្រភេទឈើ គ្រញូង គគីរ កកោះ ជូនដល់គ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ដើម្បីយកទៅដាំនៅតាមអង្គភាពរៀងៗខ្លួន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរបរិស្ថានខេត្តកែប។
រូបថត៖ AKP-កែប