ក្រសួងធនធានទឹកជូនដំណឹងពីស្ថានអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី ៣-៧ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីមធ្យម ទៅខ្លាំង ។ នៅថ្ងៃទី ៨-៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស ( BREEZE ) ដែលបក់មកពីឈូងសមុទ្រថៃ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២០ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
* នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣១°C មានភ្លៀងពីខ្សោយ ទៅមធ្យមនៅខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
* នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២០-២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣១ °C មានភ្លៀងខ្សោយ នៅតំបន់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
* នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២១-២៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C មានភ្លៀងពីខ្សោយទៅមធ្យម នៅខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប៕