អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងគ្រួសារ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០២ គឺវត្តកោះត្រែង និងវត្តកោះម៉ឺននួង ក្នុងស្រុកក្រូចឆ្មារ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងឳកាសពិធីបុណ្យចូលព្រះវស្សា ដែលឈានចូលមកដល់នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិឱ្យបានរីកចម្រើនជាលំដាប់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស ព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើន ជាពិសេសបន្តអនុវត្តន៍ វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ឲ្យមានប្រសិទ្ធភាព ក្នុងការរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងគ្រួសារ នាំយកទៅប្រគេនវត្តទាំង០២រួមមាន វត្តកោះត្រែង៖ ទៀនព្រះវស្សា០២គូ, អង្ករ៥បេ, មី០៦កេស, ត្រីខ០៥យួរ, ទឹកក្រូច៦កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអុីវ១០យួរ, ទឹកសុទ្ធ៦កេស, ប្រេងឆា, តែ, ស្ករស, អំបិល និងបច្ច័យ២លានរៀល ព្រមទាំងប្រគេនវត្តកោះម៉ឺងនួង បច្ច័យចំនួន១លានរៀលផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
អត្ថបទដែលជាប់ទាក់ទង