ព្រះសង្ឃ ព្រះនាម ហេង ភាព គង់នៅវត្តពោធិវ័ន្ត ស្រុកត្រាំកក់ ខេត្តតាកែវ ដែលឱបស្រីក្នុងវត្ត មិនត្រូវបានចាប់ផ្សឹក នោះទេ
តាកែវ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ មន្ត្រីនៃមន្ទីរធម្មការនិងសាសនាខេត្តតាកែវ បានសម្រេចមិនចាប់ផ្សឹក ព្រះសង្ឃ ព្រះនាម ហេង ភាព គង់នៅវត្តពោធិវ័ន្ត នោះទេ ទោះបីជាបានបែកធ្លាយ រូបភាពឱបមនុស្សស្រីក្នុងវត្តក៏ដោយ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែល TNM ទើបទទួលបាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានអោយដឹងថា មន្ត្រីនៃមន្ទីរធម្មការខេត្តតាកែវ បានដោះស្រាយវិវាទនេះប្រមាណ១ម៉ោង ។ ប៉ុន្តែក្រោយបញ្ចប់ ដំណោះស្រាយ គឺ សម្រេចឲ្យព្រះសង្ឃ ព្រះនាម ហេង ភាព ទៅសម្ដែងបាតិមោក្ខ រយៈពេល៣ខែ ហើយត្រូវឲ្យព្រះសង្ឃ ហេង ភាព និមន្តមកគង់នៅវត្តពោធិវ័ន្ត វិញ ពោលគឺ មិនមានការចាប់ផ្សឹកនោះទេ ។
ទន្ទឹមនេះ ព្រះសង្ឃ ព្រះនាម ហេង ភាព ក៏បានទទួលស្គាល់ដែរថា «ពិតជាបានឱបមនុស្សស្រីនៅក្នុងវត្ត ប្រាកដមែន តែជាការឱបក្នុងន័យរាប់អានតែប៉ុណ្ណោះ» ៕